ជាតិ
សង្គមជាតិ
ព្រះមហាក្សត្រី ប្រទានថវិកា១០ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យហ្លួងម៉ែ
23, Jan 2022 , 7:39 pm        
រូបភាព
ក្រសួងការពារជាតិ យកអំណោយជូនដល់មន្ទីរពេទ្យហ្លួងម៉ែ កាលពីខែឧសភា ឆ្នាំ២០២២១។ រូបពីក្រសួងការពារជាតិ
ក្រសួងការពារជាតិ យកអំណោយជូនដល់មន្ទីរពេទ្យហ្លួងម៉ែ កាលពីខែឧសភា ឆ្នាំ២០២២១។ រូបពីក្រសួងការពារជាតិ
ភ្នំពេញ៖ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានព្រះរាជប្រទានថវិកា ១០ម៉ឺនដុល្លារអាម៉េរិក ដល់មន្ទីរពេទ្យហ្លួងម៉ែ។ បើតាមការចេញផ្សាយពីទំព័រហ្វេសប៊ុក Royal du Combodge ការប្រោសព្រះប្រទានថវិកា ដល់មន្ទីរពេទ្យហ្លួងម៉ែនេះ គឺដើម្បីបម្រើសេវាសុខាភិបាល ដូចជាការព្យាបាល និងថែទាំដល់ពលរដ្ឋ។



គួររម្លឹកផងដែរថា មន្ទីរពេទ្យហ្លួងម៉ែ ជាអតីតមន្ទីរពេទ្យឯកជនស្ត្រី នគរទេព ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានរដ្ឋាភិបាលសម្រេចទិញ ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ និងប្រើប្រាស់សម្រាប់ព្យាបាលជំងឺទូទៅ។ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១កន្លងទៅ សម្តេចព្រះមហាក្សត្រី បានប្រទានព្រះរាជទ្រព្យចំនួន ២០ម៉ឺនដុល្លារផងដែរ ដល់សម្តេចតេជោ ហ៊ុន សែន សម្រាប់ទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យហ្លួងម៉ែនេះ៕ 
 

Tag:
 ThmeyThmey
  សម្ដេចម៉ែ
  ហ្លួងម៉ែ
© រក្សាសិទ្ធិដោយ thmeythmey.com