រថយន្ត
អន្តរជាតិ
ឡានថ្លៃទាំង១០លើលោកប្រចាំឆ្នាំ២០២១៖ Lamborghini Veneno ថ្លៃជាងគេ ៤,៥លានដុល្លារ
24, Jan 2022 , 7:29 pm        
រូបភាព
មូលហេតុអ្វី ទើបរថយន្តក្នុងមួយគ្រឿងៗមានតម្លៃរហូតដល់ទៅរាប់លានដុល្លារ? លក្ខណពិសេសរបស់រថយន្តទាំងនោះមានអ្វីខ្លះទៅទើបសេដ្ឋី រួមទាំងអ្នកមានទ្រព្យមួយចំនួន ហ៊ានចំណាយលុយទិញវា ដែលអ្នកខ្លះមានលើសពីមួយគ្រឿងទៀតផង?



មនុស្សមួយចំនួនហ៊ានចំណាយលុយរាប់លានដុល្លារដើម្បីទិញរថយន្តយកមកប្រើប្រាស់។ នោះមិនមែនដោយសាររថយន្តគ្រាន់តែយកមកប្រើដើម្បីជាមធ្យោបាយធ្វើដំណើរតែមួយមុខនោះទេ ប៉ុន្តែវាបានជួយលើកមុខមាត់ម្ចាស់ រួមទាំងមានសម្ថភាពការពារជីវិតខ្ពស់ផងដែរ។ 
 
លោកអ្នកប្រហែលមិនដឹងទេថា មូលហេតុអ្វីបានជារថយន្តខ្លះមានតម្លៃក្នុងមួយគ្រឿងដល់ទៅរាប់លានដុល្លារ។ យើងសូមណែនាំពីចំណុចសំខាន់ខ្លះៗដែលបំពាក់លើរថយន្តប្រណិតដែលមានតម្លៃថ្លៃៗលើលោក។ 
 
ក្រៅពីភាពស្រស់ស្អាត រថយន្តប្រណិត (Luxury Cars) ត្រូវបានផលិតឡើងដោយឧបករណ៍សុវត្ថិភាពបំផុត រួមទាំងឧបករណ៍ថ្លៃៗផ្សេងទៀតដែលត្រូវបានបំពាក់ក្នុងរថយន្ត។ រថយន្តថ្លៃៗទាំងនោះអាចផ្លាស់ទីក្នុងល្បឿនលឿន ដូចនឹងល្បឿនពន្លឺដែរដោយមិនបង្កគ្រោះថ្នាក់អ្វីទាំងអស់។ ទោះស្ថិតក្នុងស្ថានភាពបើកបរក្នុងល្បឿនលឿនក្តី រថយន្តប្រណិតទាំងនោះអាចបត់ឆ្វេងស្តាំភ្លាមៗបាន ដោយអាចទប់លំនឹងមិនឱ្យក្រឡាប់ ដូចរថយន្តធម្មតាឡើយ។
 
ខាងក្រោមនេះ យើងនឹងបង្ហាញលោកអ្នកអំពីរថយន្តចំនួន១០គ្រឿងដែលមានតម្លៃថ្លៃជាងគេបំផុតលើលោកនៅឆ្នាំ២០២១៖

១. Lamborghini Veneno Roadster តម្លៃ ៤,៥លានដុល្លារ


២. Bugatti Veyron 16.4 exclusive Grand Sport Vitesse តម្លៃ ២,៥លានដុល្លារ


៣. Koenigsegg Agera S តម្លៃ ១,៥២លានដុល្លារ


៤. Hennessey Venom GT តម្លៃ ១,២លានដុល្លារ


៥. The Porsche 918 Spyder តម្លៃ ៨៤៥០០០ដុល្លា


៦. Rolls-Royce Phantom Extended Wheelbase តម្លៃជិត៥៥ម៉ឺនដុល្លារ


៧. Ferrari F12 Berlinetta តម្លៃ ៣១៦០០០ដុល្លារ


៨. Bentley Mulsanne តម្លៃ ៣០ម៉ឺនដុល្លារ


៩. Aston Martin Vanquish តម្លៃ ២៨០០០០ដុល្លារ


១០. The Mercedes-Benz CL65 AMG Coupe តម្លៃ ២១៥០០០ដុល្លារ

 

Tag:
 រថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com