ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ ប្រាប់រាជធានី-ខេត្ត ឲ្យធ្វើរបាយការណ៍ការងារឆ្នាំ២០២១ ឲ្យបានមុនដាច់ខែមករា
26, Jan 2022 , 10:59 pm        
រូបភាព
សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីមួយ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។
សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីមួយ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងផ្ទៃ បានប្រាប់អភិបាលរាជធានី-ខេត្ត ឲ្យរៀបចំរបាយការណ៍ស្តីពីការបូកសរុបលទ្ធផលការងារក្នុងឆ្នាំ២០២១ ហើយបញ្ជូនទៅក្រសួងមហាផ្ទៃ ឲ្យបានមុខដំណាច់ខែមករា ឆ្នាំ២០២២នេះ ជាកំណត់។ សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ ប្រាប់អភិបាលរាជធានី-ខេត្តទាំង២៥ តាមរយៈលិខិត ចុះនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។ 

 
ជាមួយគ្នានេះ សម្តេច ស ខេង បានប្រាប់អភិបាលរាជធានី-ខេត្ត ឲ្យត្រូវរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្នុងឆ្នាំ២០២១ និងដាក់ផែនការការងារសម្រាប់អនុវត្តឆ្នាំ២០២២។ បើតាមលិខិតដដែល សន្និបាតរាជធានី-ខេត្ត ស្តីពីការបូកសរុបលទ្ធផលការងារក្នុងឆ្នាំ២០២១ ត្រូវធ្វើឡើងនៅក្រោយសន្និបាតបូកសរុបលទ្ធផលការងារក្នុងឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ពោលគឺ សន្និបាតរបស់ក្រសួងមហាផ្ទៃ ត្រូវធ្វើឲ្យចប់សិន ទើបសន្និបាតតាមរាជធានី-ខេត្ត ចាប់ផ្តើមរៀបចំឡើង។ លិខិតរបស់សម្តេច ពុំបានបញ្ជាក់ឡើងថា ក្រសួងមហាផ្ទៃ នឹងរៀបចំធ្វើសន្និបាបូកសរុបការងារក្នុងឆ្នាំ២០២១ នៅថ្ងៃណា។ 
 
សូមរម្លឹកថា ដោយសារការរាលដាលជំងឺកូវីដ-១៩ ក្រសួងមហាផ្ទៃ ពុំបានតម្រូវឲ្យរាជធានី-ខេត្ត ធ្វើសន្និបាតបូកសរុបលទ្ធផលការងារ នៅឆ្នាំឆ្នាំ២០២០ នោះទេ៕ 
 
 

Tag:
 ការងារឆ្នាំ២០២១របស់រាជធានី-ខេត្ត
© រក្សាសិទ្ធិដោយ thmeythmey.com