ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ស្នើឱ្យលោក មីន អ៊ុងឡាំង សម្រួលដំណើរប្រេសិតពិសេស និងបញ្ចប់ការប្រើហិង្សានៅមីយ៉ាន់ម៉ា
26, Jan 2022 , 6:06 pm        
រូបភាព
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង ជួយសម្រួលដល់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសប្រធានអាស៊ាន ទៅមីយ៉ាន់ម៉ា ក្នុងពេលវេលាសមស្របណាមួយ។



ប្រធានអាស៊ាន នៅក្នុងជំនួបលោក មីន អ៊ុងឡាំង តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី២៦ មករានេះ បានស្នើជាថ្មីម្តងទៀតដល់គ្រប់ភាគីជម្លោះទាំងអស់ ឱ្យបញ្ឈប់អំពើហិង្សារបន្ទាន់ ហើយរក្សាភាពអត់ធ្មត់។ ជាពិសេសការអនុវត្តកិច្ចព្រមព្រៀងចំនួន ៥ចំណុច ដែលប្រមុខរដ្ឋាភិបាលអាស៊ានបានឯកភាពគ្នា កាលពីខែមេសា ឆ្នាំ២០២១កន្លងទៅ។ 
 
ក្នុងនាមជាប្រធានអាស៊ាន សម្ដេចមានការព្រួយបារម្ភចំពោះអំពើហិង្សា ក្រោយពីដំណើរទស្សនកិច្ចរបស់សម្ដេចទៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧- ៨ មករា ឆ្នាំ២០២២ កន្លងទៅនេះ ។ ក្រោយជំនួបទ្វេភាគីនេះ សម្ដេច ហ៊ុន សែន បានសរសេរលើហ្វេសប៊ុកថា «ស្នើសុំធ្វើយ៉ាងណាឱ្យភាគីទាំងអស់ បង្ហាញនូវភាពអត់ធ្មត់ ដើម្បីធ្វើយ៉ាងណាឈានទៅដល់បទឈប់បាញ់នេះ»។
 
សម្ដេច ហ៊ុន សែន ក៏បានអញ្ជើញលោក មីន អ៊ុងឡាង ចូលរួមកិច្ចប្រជុំអាស៊ាន បើសិនវឌ្ឍនភាពរីកចម្រើន ។
 
 

Tag:
 ហ៊ុន សែន
  នយោបាយអាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com