អន្តរជាតិ
ទីក្រុងចិនទាំង១០ ដែលមានប្រជាជនរស់នៅច្រើនជាងគេក្នុងឆ្នាំ ២០២២
06, Feb 2022 , 8:39 am        
រូបភាព
ក្រុងសៀងហៃ។ រូបភាព៖ Xinhua
ក្រុងសៀងហៃ។ រូបភាព៖ Xinhua
ចិនជាប្រទេសដែលមានផ្ទៃដីធំលំដាប់ទី៣ និងមានប្រជាជនច្រើនជាងគេ ក្នុងពិភពលោក។ ផ្ទៃដីដ៏ធំនេះ ធ្វើឱ្យចិន អាចបែងចែកជាទីក្រុងចំនួន៦៦២ ហើយប្រជាជនតាមក្រុងខ្លះមានចំនួនច្រើនជាងប្រជាជនសរុបរបស់ប្រទេសមួយចំនួនក្នុងពិភពលោកទៅទៀត។ តាមការចុះផ្សាយលើទំព័រ Macrotrends គេកំណត់បានទីក្រុងចំនួន ១០ របស់ចិន ដែលមានប្រជាជន ច្រើនជាងគេក្នុងឆ្នាំ២០២២។

 
ក្នុងឆ្នាំ២០២២ ប្រជាជនចិន មានប្រមាណជាង ១៤៤៨លាននាក់ ពោលគឺបានកើនឡើង ០,៣៩ភាគរយ ធៀបនឹងឆ្នាំ២០២១ កន្លងទៅ។ ហេតុនេះប្រជាជននៅតាមទីក្រុងមួយចំនួនរបស់ចិនមានចំនួនច្រើនជាងប្រជាជនសរុបរបស់ប្រទេសខ្លះក្នុងពិភពលោកទៅទៀត។ ក្នុងចំណោមទីក្រុងទាំងអស់របស់ចិន ទីក្រុងចំនួន៦៥ មានចំនួនប្រជាជនលើស ១លាននាក់។ បច្ចុប្បន្ន ទីក្រុងសៀងហៃមានប្រជាជនច្រើនជាងគេ ដោយមានជាង ២៨លាននាក់។ 
 
ខាងក្រោមនេះជាចំណាត់ថ្នាក់ទីក្រុងរបស់ចិនដែលមានប្រជាជនរស់នៅច្រើនជាងគេក្នុងឆ្នាំ ២០២២ ៖
 
១. សៀងហៃ មានប្រជាជន ២៨ ៥១៧ ០០០ នាក់
 
២. ប៉េកាំង មានប្រជាជន ២១ ៣៣៣ ០០០ នាក់
 
៣. ឆុងឈីង មានប្រជាជន ១៦ ៨៧៥ ០០០ នាក់
 
៤. ធានជីន មានប្រជាជន ១៤ ០១២ ០០០ នាក់
 
៥. គ័ងចូវ មានប្រជាជន ១៣ ៩៦៥ ០០០ នាក់ 
 
៦. ស៊ិនជិន មានប្រជាជន ១២ ៨៣១ ០០០ នាក់
 
៧. ឆឹងទូ មានប្រជាជន ៩ ៤៧៩ ០០០ នាក់
 
៨. ណានជីង មានប្រជាជន ៩ ៤២៩ ០០០ នាក់
 
៩. វូហាន មានប្រជាជន ៨ ៥៩២ ០០០ នាក់
 
១០. ស៊ីអាន មានប្រជាជន ៨ ៥៣៨ ០០០ នាក់។
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com