កីឡាជាតិ
ជាតិ
U23 ឡាវ មានជំនួបមិត្តភាពជាមួយក្លិបក្នុងស្រុកពីរប្រកួត មុនមក​កម្ពុជា
07, Feb 2022 , 3:42 pm        
រូបភាព
ជម្រើសជាតិឡាវ និងក្រុម Salavan រូបពីសហព័ន្ធកីឡាបាល់ទាត់ឡាវ
ជម្រើសជាតិឡាវ និងក្រុម Salavan រូបពីសហព័ន្ធកីឡាបាល់ទាត់ឡាវ
ក្រុម U23 ជម្រើសជាតិឡាវ នឹងមានការប្រកួតមិត្តភាព២ប្រកួត ដើម្បីកម្ដៅសាច់ដុំមុន ការប្រកួត AFF U23 Championship 2022 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍ ប្រទេសកម្ពុជា។

 
យោងតាម​សហព័ន្ធកីឡា​បាល់ទាត់ឡាវ U23 ឡាវ បានរៀបចំការប្រកួតមិត្តភាពពីរប្រកួត ដើម្បីជាការ កម្ដៅ សាច់ដុំ ក៏ដូចជាការហ្វឹកហាត់ត្រៀមប្រកួតពានរង្វាន់ AFF U23 Championship 2022 នៅកម្ពុជា ខណៈ កម្ពុជាកំពុងធ្វើការតេស្ដសមត្ថភាព និងហ្វឹកហាត់ ជម្រើសជាតិបន្ថែម ដើម្បីត្រៀមប្រកួតដូចគ្នា ។ 
 
នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅ កីឡដ្ឋាន Champasak (LK2) U23 ឡាវ បានយកឈ្នះ​ក្រុម Salavan ដែលជាក្រុមខេត្តមួយក្នុងប្រទេសឡាវ ២-០ ហើយនៅ​ថ្ងៃទី៩ ខែកុម្ភៈ ពួក​គេ​នឹងប្រកួតជាមួយ Champasack Football Club នៅកីឡដ្ឋាន Champasack (MK2)។ 
 
សម្រាប់ការប្រកួតព្រឹត្តិការណ៍ AFF U23 Championship 2022 ជម្រើសជាតិឡាវ ស្ថិតក្នុងពូល B នឹងត្រូវប្រកួត ថ្ងៃទី១៥ ខែកុម្ភៈ ជាមួយ ជម្រើសជាតិឥណ្ឌូនេស៊ី, ថ្ងៃទី១៨ ខែកុម្ភៈ ប្រកួតជាមួយ ម៉ាឡេស៊ី និងថ្ងៃទី២១ ខែកុម្ភៈ ជួបជាមួយ មីយ៉ាន់ម៉ា ។ សម្រាប់ការប្រកួត ក្នុងពូលB  នឹងត្រូវធ្វើការប្រកួតនៅក្នុងកីឡដ្ឋានព្រីនស៍។
 
គួរបញ្ជាក់ថា U23 ឡាវ បានត្រៀមខ្លួន និងហ្វឹកហាត់សម្រាប់ត្រៀមប្រកួតព្រឹត្តិការណ៍មួយនេះ តាំងពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២មក ។ នេះបើតាមការបញ្ជាក់ពីទំព័រហ្វេសប៊ុកសហព័ន្ធបាល់ទាត់ឡាវ ។
 

Tag:
 បាល់ទាត់
 ឡាវ
  AFF U23 Championship
© រក្សាសិទ្ធិដោយ thmeythmey.com