ជាតិ
ជួសជុលព្រះពុទ្ធបដិមា៣ទៀតនៅរួតបាកាណដែលខូចខាតដោយសារជ្រាបទឹក ទឹកនោម និងលាមកប្រចៀវ
08, Feb 2022 , 11:05 am        
រូបភាព
រូបភាពពី អាជ្ញាធរជាតិអប្សរា
រូបភាពពី អាជ្ញាធរជាតិអប្សរា
ដោយ:
អាជ្ញាធរជាតិអប្សរាបន្តជួសជុលព្រះពុទ្ធបដិមាចំនួន ៣នៅរួតបាកាណនៃប្រាសាទអង្គរវត្ត បន្ទាប់ពី ជួសជុលព្រះពុទ្ធបដិមាមួយអង្គររួចរាល់។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរា។

 
ព្រះពុទ្ធបដិមាមួយចំនួន នៅរួតបាកាណនៃប្រាសាទអង្គរវត្ត រងការខូចខាតដោយសារធម្មជាតិ ជ្រាបទឹក ទឹកហូរច្រោះ ទឹកនោម និងលាមកសត្វប្រចៀវជាដើម។ បន្ទាបពីសិក្សាពការខូចខាត អាជ្ញាធរជាតិអប្សរា បានសហការជាមួយវិស័យឯកជន បន្តជួសជុលព្រះពុទ្ធបដិមា ៣ព្រះអង្គទៀត បន្ទាប់ពីព្រះពុទ្ធបដិមា ១អង្គ បានជួសជុលរួចរាល់កាលពីឆ្នាំ ២០២០។ 


រូបភាព៖ អាជ្ញាធរជាតិអប្សរា

ជាមួយគ្នានេះ អ្នកជំនាញក៏បានរើសំណាញ់ចាស់ចោល ដាក់សំណាញ់ថ្មី ដើម្បីកុំសត្វប្រចៀវចូល។ លោក សយសុភារិន្ទ មន្រ្តីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ បានលើកឡើងថាអ្នកជំនាញគ្រោងប្រើពេល៥ខែ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីជួសជុលព្រះពុទ្ធបដិមា ៣អង្គនៅរួតបាកាណនៃប្រាសាទអង្គរវត្ត។


រូបភាពពី អាជ្ញាធរជាតិអប្សរា

សូមជម្រាបដែរថា កាលពីថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកជំនាញអភិរក្សចម្លាក់នៃអាជ្ញាធរជាតិអប្សរាបានជួសជុលព្រះពុទ្ធបដិមាមួយព្រះអង្គនៅទិសខាងត្បូងនៃកំពូលប្រាសាទអង្គរវត្ត៕
 
 
 
 

Tag:
 អាជ្ញាធរជាតិអប្សរា
  អង្គរវត្ត
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com