ជាតិ
សណ្ឋាគារវិរតន៍ ទទួលបានការវាយតម្លៃខ្ពស់ជាងគេនៅសៀមរាប ក្នុងBooking.com
09, Feb 2022 , 7:59 am        
រូបភាព
ដោយ:
សណ្ឋាគារវិរតន៍ ទទួលបានការវាយតម្លៃ ៩. ៧ ក្នុងចំណោមពិន្ទុពេញ១០ លើគេហទំព័រ Booking.com ដែលជាគេហទំព័រភ្នាក់ងារទេសចរណ៍។ ការវាយតម្លៃនេះបានមកពីការចែករំលែកបទពិសោធន៍របស់ភ្ញៀវ ដែលធ្លាប់ស្នាក់នៅសណ្ឋាគារនេះកន្លងមក។

 
វិរតន៍ ជាសណ្ឋាគារនៅកណ្ដាលក្រុងសៀមរាប ដែលជាសណ្ឋការមានទេសភាពបៃតង និងបរិយាកាសល្អ ។ តាមរយៈការចែករំលែកបទពិសោធន៍ និងការវាយតម្លៃរបស់ភ្ញៀវទេសចរចំនួន ៤៣៨នាក់ នៅលើគេហទំព័រ Booking.com ធ្វើឱ្យសណ្ឋាគារវិរតន៍ ជាប់ជា Traveler Review Awards 2022។ សណ្ឋាគារវិរតន៍ ទទួលបានការវាយតម្លៃ រហូតដល់៩,៧ ជាពិន្ទុខ្ពស់ជាងគេក្នុងចំណោមសណ្ឋាគារដទៃនៅខេត្តសៀមរាប។
 
លោក សាយ សុខរស់ អ្នកគ្រប់គ្រងទូទៅនៅសណ្ឋាគារវិរតន៍ បានប្រាប់សារព័ត៌មានThmeyThmey​​ថា ការវាយតម្លៃនៅលើគេហទំព័រ Booking.com សុក្រឹតភាពបំផុត ព្រោះភ្ញៀវទេសចរដែលធ្លាប់ស្នាក់នៅសណ្ឋាគារវីរតន៍ ជាអ្នកដាក់ពិន្ទុតាមរយៈបទពិសោធស្នាក់នៅរបស់ពួកគេ។
 


« ការដាក់ពិន្ទុគឺផ្ដោតលើការ Review (វាយតម្លៃ) របស់ភ្ញៀវ។ បើសិនមានការវាយតម្លៃ ចំ ណុច​ណាមិនល្អ ក៏ពិន្ទុរបស់សណ្ឋាគារធ្លាក់ចុះដែរ។ មូលហេតុដែលយើងទទួលបានការពេញចិត្តពីភ្ញៀវច្រើន គឺសណ្ឋាគារយើងរក្សាគុណភាព ជាពិសេសយើងមិនដែលបិទ ដូច្នេះការរៀបចំ និងសេវាកម្មយើងនៅរក្សាបានល្អ»។ នេះជាការបញ្ជាក់របស់លោក សាយ សុខរស់​។
 
សូមជម្រាបផងដែរថា កាលពីឆ្នាំ ២០១៩  សណ្ឋាគារវិរតន៍ ជាប់ជម្រើសរបស់ទេសចរ  Trip Advisor’s Travelers’ Choice Awards—Best of the Best លើពិភពលោក។ ក្នុងឆ្នាំ ២០២០ សណ្ឋាគារវិរតន៍ បានជាប់លេខមួយ ជាជម្រើសសណ្ឋាគារល្អបំផុត (Travelers Choice) ក្នុងតំបន់អាស៊ី និងពិភពលោក ដោយភ្នាក់ងារទេសចរណ៍ Trip Advisor ៕
 

Tag:
 ThmeyThmey25
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com