កីឡាជាតិ
ជាតិ
ក្រុមហ៊ុនលីគ គ្រោងរៀបចំពាន​ Super Cup មួយ មុនពេលប្រកួតបើករដូវកាល CPL
08, Feb 2022 , 8:59 pm        
រូបភាព
លោ Satoshi ជួបជាមួយក្លិប រូបពី Cambodian Premier League
លោ Satoshi ជួបជាមួយក្លិប រូបពី Cambodian Premier League
មុនពេលបើករដូលកាល២០២២ (Cambodian Premier League) ក្រុមហ៊ុនលីគកម្ពុជា គ្រោងរៀបចំប្រកួត Super Cup មួយ ដោយ​ ជើងឯកពានសម្ដេច ហ៊ុន សែន និង ជើងឯកលីគ និងត្រូវប៉ះគ្នា ។ តាមរយៈ លោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុនលីគ ចំពោះឈ្មោះពានរង្វាន់ និងការបរិច្ចេទ គឺស្ថិតក្នុងការពិចារណានៅឡើយ។

 
ពានរង្វាន់ប្រកួតមុនបើករដូវកាល ឬ Super Cup មិនទាន់មានឈ្មោះនោះទេ ព្រោះស្ថិតក្នុងគម្រោងរបស់ក្រុមហ៊ុនលីគកម្ពុជានៅឡើយ ។ ទោះបីជាយ៉ាងនេះក៏ដោយ លោក Satoshi Saito បានប្រាប់ថា៖« CPL នឹងមានការរៀបចំការប្រកួតមុន បើករដូវកាល ដោយក្រុមជើងឯកទាំងពីរត្រូវប្រកួតគ្នា» ។
 
វត្តមានថ្មីរបស់ក្រុមហ៊ុន Cambodian Premier League (CPL) បានផ្លាស់ប្ដូវិស័យបាល់ទាត់កម្ពុជា ជាច្រើន ក្នុងនោះរួមមាន លក្ខណៈវិនិច្ឆ័យ ដែលតម្រូវតាមស្ដង់ដារ AFC ។ ជាពិសេសនោះ គឺការដែលប្ដូរឈ្មោះ ពី C-League ឬ Cambodian League ទៅជា Cambodian Premier League ហេតុផល គឺជម្រុញឲ្យបាល់ទាត់កម្ពុជា មិនត្រឹមតែប្រកួតក្នុងស្រុកទេ តែគឺផ្ដោតលើការប្រកួតប្រជែងបែបអន្ដរជាតិ ។
 
ស្របពេលជាមួយគ្នានេះដែរ Logo ថ្មី សម្រាប់លីគកំពូល និងលីគ២ នឹងត្រូវដាក់បង្ហាញ ជាផ្លូវការបន្ទាប់ពីការចាប់ឆ្នោតប្រកួតCambodian Premier League នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ។ នេះបើតាមការបញ្ជាក់របស់  នាយកប្រតិបត្តិរូបនេះ ។
 
គួរបញ្ជាក់ថា នៅរដូវកាល២០២១ ភ្នំពេញក្រោន ជាជើងឯកលីគកម្ពុជា ខណៈវិសាខា ជាជើងឯកពានរង្វាន់សម្ដេចហ៊ុន សែន ។ ដូច្នេះ បើតាមក្រុមហ៊ុនលីគកម្ពុជា ក្រុមទាំងពីរ នឹងមានការប្រកួតក្នុងពេលឆាប់ៗ នេះ ដោយការប្រកួតក្នុងលីគ នឹងចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី៥ ខែមិនា ឆ្នាំ២០២២ ៕
 

Tag:
 បាល់ទាត់
  CPL
  Super Cup
© រក្សាសិទ្ធិដោយ thmeythmey.com