ជាតិ
សម្តេច ស ខេង៖ មានការអភិវឌ្ឍន៍ផ្លូវគមនាគមន៍កាន់តែច្រើន ពលរដ្ឋទៅនៅកន្លែងណាក៏បានដែរ
09, Feb 2022 , 10:51 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេច ស ខេង មានជំនឿថា នាថ្ងៃអនាគត នឹងលែងមានពលរដ្ឋរស់នៅ ដាក់ទំនិញ ឬធ្វើពិធីលើចំណីផ្លូវទៀតហើយ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងយ៉ាងដូច្នេះ នាកិច្ចប្រជុំបូកសរុបលទ្ធផលសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ព្រឹកថ្ងៃទី៩ ខែកុម្ភៈ។



«មានការអភិវឌ្ឍន៍ផ្លូវគមនាគមន៍កាន់តែច្រើន ពលរដ្ឋទៅនៅកន្លែងណាក៏បាន ព្រោះមានភ្លើង មានទឹក ដូចគ្នា»។ នេះជាការរំពឹងរបស់សម្តេច ស ខេង ដែលមានតួនាទីប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

សម្តេចជឿជាក់ថា ពលរដ្ឋមានការធុញថប់សំឡេងឡាន និងមិនចង់ស្រូវផ្សែង ដូច្នេះនាថ្ងៃអនាគតនឹងលែងមានអ្នករស់នៅតាមចំណីផ្លូវទៀតឡើយ ប៉ុន្តែសម្តេចមិនទាន់ហ៊ានសន្និដ្ឋានពេលវេលាច្បាស់លាស់នោះឡើយ៕




© រក្សាសិទ្ធិដោយ thmeythmey.com