ជាតិ
ជាង៣ឆ្នាំ កម្ពុជា ទទួលបានវត្ថុបុរាណជាង១០០ ពីបរទេសមកវិញ
12, Feb 2022 , 7:59 am        
រូបភាព
វត្ថុបុរាណ ដែលកម្ពូជា ទទួលបានពីបរទេសមកវិញកាលពីកន្លងមក (រូបពីក្រសួងវប្បធម៌)
វត្ថុបុរាណ ដែលកម្ពូជា ទទួលបានពីបរទេសមកវិញកាលពីកន្លងមក (រូបពីក្រសួងវប្បធម៌)
ដោយ: ថ្មីៗ
ក្រដាសសុន្ទរកថារបស់អ្នកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលត្រូវបានផ្សព្វផ្សាយក្នុងសន្និបាតប្រចាំឆ្នាំ បានឲ្យដឹងថា ក្រសួងវប្បធម៌ ទទួលបានវត្ថុបុរាណខ្មែរជាង១០០ ពីបណ្តាប្រទេសនានា ក្រោយបញ្ចប់កិច្ចចរចាជាង៣ឆ្នាំ។ សុន្ទរកថារបស់អ្នកស្រី បានបង្ហាញទៀតថា ក្នុងរយៈពេលជាង៣ឆ្នាំនេះ ក្រសួងវប្បធម៌ បានរកឃើញ និងទទួលបានវត្ថុបុរាណ វត្ថុសិល្បៈជាង៣,១ម៉ឺន ពីប្រភពផ្សេងៗ។


 
ក្នុងសន្និបាតបូកសរុបលទ្ធផលការងារក្នុងឆ្នាំ២០២១របស់ក្រសួងវប្បធម៌ អ្នកស្រី ភឿង សកុណា បានបង្ហាញសមិទ្ធិផលនានា ដែលក្រសួងរបស់អ្នកស្រី សម្រេចបានរយៈពេលជាង៣ឆ្នាំមកនេះ ដោយគិតចាប់តាំពីដើមអាណត្តិទី៦នេះ រហូតមកដល់ជាងពាក់កណ្តាលអាណត្តិ។ ការទទួលបានវត្ថុបុរាណពីប្រភពនានា គឺសមិទ្ធផល១ ក្នុងចំណោមសមិទ្ធផលទាំងនោះ ដែលអ្នកស្រីលើកឡើងក្នុងសុន្ទរកថារបស់អ្នកស្រី ។ 
 
ក្រៅពីនេះ អ្នកស្រីរដ្ឋមន្រ្តី បានរំលេចក្នុងសុន្ទរកថារបស់អ្នកស្រី អំពីកិច្ចការដទៃទៀតរបស់ក្រសួងវប្បធម៌ ដែលសម្រេចកន្លងមក រួមមាន ជួលជុល និងអភិរក្សសំណង់បុរាណជាង១០០ វត្ថុបុរាណ វត្ថុសិល្បៈជាង២ពាន់ វត្ថុជាតិពន្ធុសាស្រ្តជាង៥០០ និង សាស្រ្តាស្លឹករឹតជាង៣ម៉ឺនខ្សែរ ។ល។
 
តាមរយៈសុន្ទរកថា អ្នកស្រីរដ្ឋមន្រ្តី ប្រកាសថា ក្រសួងវប្បធម៌ នៅតែបន្តខិតខំអនុវត្តការងារ តាមគន្លងបរិបទថ្មីនៃជំងឺកូវីដ-១៩៕ 
 

Tag:
 វត្ថុបុរាណ
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com