ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពីអ្នកហាត់ការ ក្លាយជាប្រធានគម្រោងរចនាប្លង់ លោក ផាន់ តាំងសេង អភិវឌ្ឍន៍ចំណេះជានិច្ច
14, Feb 2022 , 7:59 am        
រូបភាព
លោក ផាន់ តាំងសេង ប្រធានគម្រោងរចនាប្លង់  ស្ថាបត្យកម្ម នៃក្រុមហ៊ុនADI
លោក ផាន់ តាំងសេង ប្រធានគម្រោងរចនាប្លង់ ស្ថាបត្យកម្ម នៃក្រុមហ៊ុនADI
ដោយ៖ សុង សុធាវី 
 
ភ្នំពេញ៖ ការសិក្សារៀនសូត្រ និងអភិវឌ្ឍន៍ខ្លួនទាំងជំនាញរឹង និងជំនាញទន់ គឺជាដើមទុកឱ្យជំរុញឱ្យ លោក ផាន់ តាំងសេង បានកែប្រែខ្លួនពីបុគ្គលហាត់ករងារ ទៅជាប្រធានគម្រោងរចនាប្លង់ស្ថាបត្យកម្ម នៃក្រុមហ៊ុន Architecture Desing Intelligence Co., Ltd. ក្នុងរយៈពេលដ៏ខ្លី។ ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី«គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ស្ថាបត្យករ លោក ផាន់ តាំងសេង រៀបរាប់ថា ការដាក់ទុនរៀនសូត្រទាំងនៅក្នុង និងក្រៅសាលា សន្សំចំណេះដឹង បទពិសោធន៍ពីរៀមច្បង ពីបណ្តាក្រុមហ៊ុនសាងសង់ ការចុះអនុវត្តន៍ផ្ទាល់ និងសិក្សាបន្ថែមពីអ៊ីនធឺណិត និងការអានសៀវភៅ។


 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី«គំនិតថ្មី» និងលោក ផាន់ តាំងសេង ដូចតទៅ៖ 
 
 
លោក ផាន់ តាំងសេង ប្រធានគម្រោងរចនាប្លង់ ស្ថាបត្យកម្ម ក្រុមហ៊ុន Architecture Desing Intelligence Co., Ltd. ។ រយៈពេលជាង៥ឆ្នាំហើយ ដែលលោក ផាន់ តាំងសេង បានបោះជំហានចូលប្រឡូកក្នុងអាជីពជាស្ថាបត្យករ។ ផ្តើមការងារពីបុគ្គលិកហាត់ការ លោក ផាន់ តាំងសេង បានដឹងច្បាស់ថា លោកត្រូវប្រឹងប្រែងធ្វើការសន្សំពិសោធន៍ ក៏ដូចជារៀនសូត្រពីការងារ ពាក់ព័ន្ធនឹងអាជីពនេះគ្រប់យ៉ាងពីរៀមច្បងក្នុងក្រុមហ៊ុន ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន។
 
ក្រៅពីពិសោធន៍ការងារជាក់ស្តែង ស្ថាបត្យករ វ័យ៣១ឆ្នាំរូបនេះ ក៏មិនដែលភ្លេចបង្កើនចំណេះដឹងថ្មីៗ ទាក់ទងនឹងជំនាញរបស់ខ្លួននោះដែរ។ «យើងគឺចំណាយពេលជាច្រើនជាមួយនឹងក្រុមហ៊ុន ដើម្បីរៀនសូត្រ យកបទពិសោធន៍ពីពួកគាត់។ ក្នុងពេលតែមួយហ្នឹង យើងព្យាយាមទៅសិក្សាស្វែងយល់បន្ថែមទៅលើសម្ភារៈថ្មីៗ បច្ចេកទេសសំណង់ថ្មីៗ តាមរយៈក្រុមហ៊ុនសំណង់ តាមយៈអ៊ីនធឺណិត និងសៀវភៅ»។ នេះជាការបញ្ជាក់របស់លោក ផាន់ តាំងសេង ដោយលោកបន្ថែមទៀតថា ការពង្រឹងជំនាញទន់ ក៏ជាអ្វីដែលបានប្រឹងប្រែងអភិវឌ្ឍន៍ដែរ ដើម្បីធ្វើឱ្យការទំនាក់ទំនងរបស់លោក ជាមួយក្រុមការងារ និងអតិថិជន កាន់តែមានប្រសិទ្ធភាព។ 
 
សម្រាប់លោក ផាន់ តាំងសេង ក្នុងនាមជាស្ថាបត្យករមានសមត្ថភាពមួយរូប ចាំបាច់ណាស់ គឺតែមានចំណេះដឹងទាក់ទងនឹងប្រវត្តិស្ថាបត្យកម្មខ្មែរសម័យបុរាណ និងស្ថាបត្យកម្មសម័យទំនើប ដែលអាចឱ្យពួកគាត់ផ្សារភា្ជប់រវាងស្ថាបត្យកម្មទាំង២ហ្នឹង បន្ស៊ីនឹងបច្ចុប្បន្នក៏ដូចជាតម្រូវការរបស់អតិថិជនដែរ៕
 
លោក ផាន់ តាំងសេង ប្រធានគម្រោងរចនាប្លង់ ស្ថាបត្យកម្ម ក្នុងកម្មវិធី  «គំនិតថ្មី»



Tag:
 ផាន់ តាំងសេង
  ស្ថាបត្យករ
  ស្ថាបត្យកម្ម
  វិស័យសំណង់
  រចនាប្លង់
© រក្សាសិទ្ធិដោយ thmeythmey.com