COVID-19
ជាតិ
របាយការណ៍៖ អ្នកឆ្លងអូមីក្រុងឡើងដល់ជាង៥០០ករណីថែមទៀតហើយ
14, Feb 2022 , 12:05 pm        
រូបភាព
អ្នកឆ្លងអូមីក្រុងបានកើនឡើងជាបន្តបន្ទាប់ដោយរបាយការណ៍ក្រសួងសុខាភិបាលដែលផ្សាយនៅថ្ងៃនេះ បង្ហាញថា ករណីថ្មីមាន៥១២ករណី ដោយ៤៩៦ករណី ស្ថិតក្នុងសហគមន៍ និង១៦ករណីនាំចូលពីបរទេស។



មកដល់ពេលនេះ ករណីករណីកូវីដ-១៩នៅកម្ពុជាឡើងដល់ ១២៣ ៩៥៥ករណី ដែលក្នុងនោះ ករណីអូមីក្រុងក្នុងសហគមន៍មានដល់ទៅ២៨៧៦ករណី។

អ្នកជាសះស្បើយថ្មី ១៥៦នាក់ នាំឲ្យចំនួនសរុបក្នុងចំណោមអ្នកជាសះស្បើយ មានដល់១១៨ ៩៦០នាក់ ហើយជាង៤០ថ្ងៃកន្លងមកនេះ មិនមានអ្នកស្លាប់ឡើយ ដោយរក្សាតួលេខអ្នកស្លាប់នៅចំនួន៣០១៥នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com