COVID-19
សង្គមជាតិ
សុខភាព
កូវីដ-១៩៖ អ្នកឆ្លង«អូមីក្រុង»មាន១៨៤នាក់ទៀត ខណៈសះស្បើយមាន២៣៦នាក់
15, Feb 2022 , 12:12 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
ដោយ:
ថ្ងៃទី១៥កុម្ភៈនេះ ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩បំប្លែងថ្មីប្រភេទ«អូមីក្រុង» ចំនួន១៨៤ករណីទៀត និងអ្នកជាសះស្បើយពីជំងឺនេះវិញ មាន២៣៦នាក់។



របាយការណ៍ពីក្រសួងសុខាភិបាលបានបង្ហាញថា មកទល់ពេលនេះ ចំនួនអ្នកឆ្លងកូវីដ-១៩នៅកម្ពុជា កើនដល់ ១២៤ ១៣៩ករណី ដោយនៅក្នុងនោះ អ្នកឆ្លងអូមីក្រុងនៅក្នុងសហគមន៍មានចំនួន ៣០៥១ករណី។ ដោយឡែកអ្នកជាសះស្បើយពីកូវីដ-១៩ ក៏បានកើន១១៩ ១៩៦ករណី ផងដែរ ខណៈតួរលេខអ្នកស្លាប់នៅរក្សាដដែលក្នុងចំនួន ៣ ០១៥នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com