ជាតិ
សង្គមជាតិ
សុនខហិតមីន បង្កើតកូនបាន៣៤ក្បាល
15, Feb 2022 , 6:00 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក ហេង រតនា
រូបភាពពីហ្វេសប៊ុកលោក ហេង រតនា
ភ្នំពេញ៖ «សុនខហិតមីន» របស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បង្កើតបានកូន៤សំបុក មានចំនួន៣៤ក្បាល នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។  នេះបើតាមហ្វេសប៊ុកលោក ហេង រតនា អគ្គនាយក CMAC។



លោក ហេង រតនា សរសេរថា សុនខមេ៤ក្បាល ដែលហិតមីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម បង្កើតកូនបាន៤សំបុក សរុបចំនួន៣៤ក្បាល។ លោក បញ្ជាក់ថា៖«កូនសុនខទាំងនេះមានសុខភាពល្អ និងអាចហ្វឹកហ្វឺនឱ្យក្លាយជាអ្នកចម្បាំងដើម្បីសុខសុវត្ថិភាពសង្គមមនុស្ស»។

ក្រៅពីហិតរកមីន កន្លងមក CMAC បានបង្វឹកសុនខចំនួន១០ក្បាល ឱ្យចេះហិតក្លិនរកមេរោគកូវីដ-១៩ផងដែរ កាលពីខែកក្កដា ឆ្នាំ២០២១៕

Tag:
 សុនខ
 CMAC
© រក្សាសិទ្ធិដោយ thmeythmey.com