កីឡាជាតិ
ជាតិ
គ្រួសារគ្រូបង្វឹក និងកីឡាករ៣រូប របស់ក្លិបភ្នំពេញក្រោន កំពុងស្ថិតនៅអ៊ុយក្រែន
25, Feb 2022 , 5:39 pm        
រូបភាព
លោក Oleg Starynskyi គ្រូបង្គោលក្លិបភ្នំពេញក្រោន ឈរមើលការហ្វឹកហាត់របស់កូនក្រុម
លោក Oleg Starynskyi គ្រូបង្គោលក្លិបភ្នំពេញក្រោន ឈរមើលការហ្វឹកហាត់របស់កូនក្រុម
ក្លិបភ្នំពេញក្រោន មានការព្រួយបារម្មណ៍ដល់គ្រួសារគ្រូបង្វឹក និងកីឡាកររបស់ខ្លួន ដែលកំពុងរស់នៅប្រទេសអ៊ុយក្រែន ខណៈភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន កំពុងឆាប់ឆេះឡើង ។



លោក Oleg Starynskyi គ្រូបង្គោលក្លិបភ្នំពេញក្រោន, លោក Anatolii គ្រូជំនួយ និង កីឡាករ Valeriy Hryshyn ខ្សែរប្រយុទ្ធភ្នំពេញក្រោន កំពុងរស់នៅកម្ពុជា ហើយមានការព្រួយបារម្មជាខ្លាំងចំពោះសុវត្ថិភាពគ្រួសារខ្លួន ដែលនៅប្រទេសអ៊ុយក្រែន ។ 
 
តាមការបញ្ជាក់របស់ លោក កែវ សុខង៉ន អ្នកចាត់ការក្រុមភ្នំពេញក្រោន ថា គ្រួសាររបស់អ្នកទាំងបី នឹងភៀសខ្លួនរកកន្លែងសុវត្ថិភាព ។
 
គួរបញ្ជាក់ដែរថា រុស្ស៊ី បានវាយប្រហារអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលមកដល់ពេលនេះ ​មានគ្រាប់មីស៊ីលប្រមាណជាង ១០០គ្រាប់ ត្រូវបានបាញ់ចេញ និងយន្ដហោះទំលាក់គ្រាប់បែក៧៥គ្រឿង ហើយបានធ្វើប្រតិបត្តិការ ។ ចំណែកប្រជាជនអ៊ុយក្រែនជាង១០០នាក់ស្លាក់ និងរបួសរាប់រយនាក់៕
 

Tag:
 ភ្នំពេញក្រោន
  Oleg Starynskyi
© រក្សាសិទ្ធិដោយ thmeythmey.com