រថយន្ត
អន្តរជាតិ
លោក Schwenk៖ នៅ​ឆ្នាំ២០៣០ ពាក់កណ្តាលនៃចំនួន​រថយន្តលើពិភពលោកជាប្រភេទអគ្គិសនី
07, Mar 2022 , 8:29 pm        
រូបភាព
នៅឆ្នាំ២០៣០ រថយន្តពាក់កណ្តាលនៅជុំវិញពិភពលោក នឹងប្រើអគ្គិសនី។ នេះបើតាមការអះអាងរបស់លោក Martin Schwenk នាយកគ្រប់គ្រង និងប្រតិបត្តិក្រុមហ៊ុន Mercedes-Benz ប្រចាំប្រទេសឥណ្ឌា។


លោក Schwenk មើលឃើញថា ការប្រើប្រាស់រថយន្តអគ្គិសនីនាពេលបច្ចុប្បន្ន មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សពីមួយថ្ងៃទៅមួយថ្ងៃ ហើយបច្ចេកវិទ្យានេះ នឹងឆ្ពោះទៅរកនិរន្តរភាពបន្ថែមទៀត នៅក្នុងវិស័យរថយន្តនៅជុំវិញពិភពលោក។ យ៉ាងក៏ដោយ ការរប្តូរទៅប្រើរថយន្តអគ្គិសនីនេះ ក៏ត្រូវមើលលើការផ្តល់អគ្គិសនីគ្រប់គ្រាន់ផងដែរ។
 
នៅថ្ងៃបើកដំណើរការរថយន្ត Mercedes ថ្មីស៊េរី A-Class Limousine នាយកប្រតិបត្តិក្រុមហ៊ុន Mercedes-Benz ប្រចាំប្រទេសឥណ្ឌារូបនេះ លើកឡើងថា បើទោះការបំពាក់បច្ចេកវិទ្យាអគ្គិសសម្រាប់រថយន្តកើនឡើងក្តី ក៏លោកជឿជាក់ថាអ្នកប្រើរថយន្តម៉ាស៊ីនសាំង ឬម៉ាស៊ូត នៅតែមានច្រើនដដែលនាពេលអនាគត។
 
«ខ្ញុំ​ផ្ទាល់​គិត​ថា ពាក់កណ្តាលនៃរថយន្តទូទាំងពិភពលោកនឹងទទួលបានអគ្គិសនីនៅឆ្នាំ ២០៣០។ ការប្រើរថយន្តអគ្គិសនីច្រើន ក៏ពឹងផ្អែកលើការផ្គត់ផ្គង់អសគ្គិសនីផងដែរ ដ្បិតរាល់ការបញ្ចូល ឬសាកម្តងៗត្រូវវាការច្រើនគីឡូវ៉ាត់»។ នេះបើតាមការបញ្ជាក់របស់លោក Schwenk មុនបន្ថែមថា ប្រទេសមួយចំនួនរួមទាំងប្រទេសឥណ្ឌានឹងមានលទ្ធភាពប្រើរថយន្តអសគ្គិសនីច្រើន។
 
ស្របពេលគ្នានេះ លោក Schwenk មើលឃើញថាប្រទេសអ្នកមាន និងប្រទេសអ្នកក្រមួយចំនួននៅតែប្រើរថយន្តម៉ាស៊ីនប្រឹងដដែល។ អ្នកមាន ចង់ប្រើរថយន្តប្រើសាំង ឬម៉ាស៊ូតដោយសារមានកម្លាំងខ្លាំង ឯអ្នកក្រឬមធ្យមប្រើរថយន្តម៉ាស៊ីនសាំង ដោយសាររថយន្តអគ្គិសនីថ្លៃ និងខ្វះការផ្គង់ផ្គង់អគ្គិសនី៕
 
 

Tag:
 រថយន្ត
  Mercedes
© រក្សាសិទ្ធិដោយ thmeythmey.com