អន្តរជាតិ
ប្រទេស១៥ ដែលមានមេដឹកនាំជាស្រ្តី
08, Mar 2022 , 4:39 pm        
រូបភាព
នាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina (ឆ្វេងខាងលើ), នាយករដ្ឋមន្ត្រីហ្វាំងឡង់ Sana Marin (ឆ្វេងខាងក្រោម) និងនាយករដ្ឋមន្ត្រីស៊ែប៊ី Ana Brnabic (ស្ដាំ)
នាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina (ឆ្វេងខាងលើ), នាយករដ្ឋមន្ត្រីហ្វាំងឡង់ Sana Marin (ឆ្វេងខាងក្រោម) និងនាយករដ្ឋមន្ត្រីស៊ែប៊ី Ana Brnabic (ស្ដាំ)
ដោយ:
តាំងពីឆ្នាំ១៩៦០មក ចំនួនប្រទេសដែលមានស្រ្តីកាន់តំណែងធំៗមានត្រឹមតែ៦៣ប្រទេសប៉ុណ្ណោះដែលនាយករដ្ឋមន្រ្តីស្រីជាប់ឆ្នោតដំបូងគេគឺលោកស្រី Sirimavo Bandaranaike នៅស្រីលង្កា។ ចំណែកមេដឹកនាំស្ត្រីដែលកាន់អំណាចយូរជាងគេគឺលោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel ដែលមានរយៈពេល១៦ឆ្នាំ និង១៦ថ្ងៃ។ បច្ចុប្បន្ន ប្រទេសចំនួន១៥ នៅមានមេដឹកនាំកំពូលជាស្រ្តី។

 
បើតាម Statista គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ មានតែ១៥ប្រទេសប៉ុណ្ណោះដែលដឹកនាំដោយស្រ្តីនាពេលបច្ចប្បន្ន ហើយភាគច្រើននៅប្រទេសអឺរ៉ុប។ ក្នុងចំណោមនោះ ប្រធានាធិបតីហុងឌូរ៉ាសលោកស្រី Xiomara Castro ជាស្ត្រីដំបូងក្នុងប្រទេសដែលទើបតែចូលកាន់តំណែងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ។
 
ខាងក្រោមនេះជាមេដឹកនាំស្រ្តី១៤នាក់ផ្សេងទៀត៖
 
២. នាយករដ្ឋមន្រ្តីបង់ក្លាដែស Sheikh Hasina
៣. ប្រធានាធិបតីបាបាដុស Sandra Mason
៤. នាយករដ្ឋមន្រ្តីដាណឺម៉ាក Mette Frederiksen 
៦. ប្រធានាធិបតីអេត្យូពី Sahle-Work Zewde
៧. ប្រធានាធិបតីហ្ស៊កហ្ស៊ី Salome Zourabichvili 
៨. នាយករដ្ឋមន្ត្រីហ្វាំងឡង់ Sanna Marin
៩. នាយករដ្ឋមន្រ្តីម៉ុលដាវី Natalia Gavrilița
១០. នាយករដ្ឋមន្ត្រីនូវែលសេឡង់ Jacinda Ardern 
១១. នាយករដ្ឋមន្ត្រីសាម័រ Fiamē Naomi Mata'afa
១២. នាយករដ្ឋមន្ត្រីស៊ែប៊ី Ana Brnabic
១៣. ប្រធានាធិបតីស្លូវ៉ាគី Zuzana Čaputová
១៤. ប្រធានាធិបតីតង់សានី Samia Suluhu Hassan
១៥. ប្រធានាធិបតីទ្រីនីដាដ និងតូបាហ្គោ Paula-Mae Weekes
 
សូមបញ្ជាក់ថា ថ្វីបើមេដឹកនាំស្រ្តីមានចំនួនកើនឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ពីមួយឆ្នាំទៅមួយឆ្នាំ ស្រ្តីដែលកាន់អំណាចនេះមិនដែលមានលើសពី១៨នាក់ឡើយ ដែលតួលេខនេះជាចំនួនតិចជាង១០ភាគរយទៅទៀត បើធៀបទៅនឹងបុរសកាន់តំណែងនេះក្នុងចំណោមរដ្ឋជាសមាជិកអង្គការសហប្រជាជាតិ(UN)ទាំង១៩៣ប្រទេស។ ឈ្មោះមេដឹកនាំស្រ្តីខាងលើមិនបានរាប់បញ្ចូលមេដឹកនាំស្រ្តីនៅក្នុងប្រទេសបច្ចុប្បន្នដែលមិនមែនជារដ្ឋសមាជិក UN ឡើយដែលមានដូចជា ប្រធានាធិបតីកូសូវ៉ូលោកស្រី Vjosa Osmani និងប្រធានាធិបតីតៃវ៉ាន់អ្នកស្រី Tsai Ing-wen៕
 
 

Tag:
 ស្រ្តី
© រក្សាសិទ្ធិដោយ thmeythmey.com