ជាតិ
ភ្ញៀវទេសចរសម្រុកទៅទស្សនា ព្រឹត្តិការណ៍សមរាត្រី នៅប្រាសាទអង្គរវត្ត
21, Mar 2022 , 2:54 pm        
រូបភាព
រូបភាព៖  លោក លឹម ប៊ុនហុង
រូបភាព៖ លោក លឹម ប៊ុនហុង
ភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាច្រើនសម្រុកទៅទស្សនាព្រឹត្តិការណ៍សមរាត្រី ដែលព្រះអាទិត្យ រះចំកំពូលប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២១មីនា។ ភ្ញៀវទេសចរត្រូវរង់ចាំមើលថ្ងៃរះនៅម៉ោងប្រហែល៦ព្រឹក នៅមុខប្រាសាទអង្គរវត្ត ដើម្បីផ្ដិតយករូបភាពនៃព្រះអាទិត្យរះ។


 
ព្រឹត្តិការណ៍សមរាត្រីឆ្នាំនេះ ទទួលបានការចាប់អារម្ភយ៉ាងខ្លាំងពីទេសចរជាតិ និងអន្តរជាតិមួយចំនួន ព្រោះពួកគេខកខានទៅទស្សនាព្រឹត្តិការណ៍នេះ ដោយផ្ទាល់រយៈពេល២ឆ្នាំហើយ ដោយសារការរីករាលនៃជំងឺកូវីដ-១៩។ យ៉ាងណាមិញបើតាមលោក លោក អ៊ឹម សុខរិទ្ធី អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាព្រឹត្តិការណ៍សមរាត្រី នឹងកើតឡើងម្ដងទៀតនៅថ្ងៃទី ២២កញ្ញា ខាងមុខ។


 
សូមអញ្ជើញលោក អ្នកនាងទស្សនារូបភាពនៃព្រឹត្តិការណ៍សមរាត្រី ដែលលោក លឹម ប៊ុនហុង ផ្ដល់ឱ្យសារព័ត៌មានThmeyThmey25 ដូចខាងក្រោម៖
 






















សូមជម្រាបដែរថា ប្រាសាទអង្គរវត្ត ស្ថិតនៅចំណាត់ថ្នាក់លេខ១ សម្រាប់ការទស្សនាព្រះអាទិត្យរះ ដែលវាយតម្លៃដោយភ្ញៀវទេសចរអន្តរជាតិលើគេហទំព័រទេសចរណ៍ដ៏ល្បី Trip Advisor។ ភ្ញៀវទេសចរចំនួន ១០ ៤០៤នាក់ បានវាយតម្លៃថា ប្រាសាទអង្គរវត្ត ជាកន្លែងល្អបំផុតជាងគេលើពិភពលោកសម្រាប់គយគន់សម្រស់ព្រះអាទិត្យរះ៕
 
 

Tag:
 ThmeyThmey25
  ព្រឹត្តិការណ៍សមរាត្រី
  ប្រាសាទអង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com