ជាតិ
អង្គរវត្ត ជាប់លេខ១លើពិភពលោកសម្រាប់ការទស្សនាព្រះអាទិត្យរះ
19, Mar 2022 , 5:19 pm        
រូបភាព
ប្រាសាទអង្គរវត្ត ស្ថិតនៅចំណាត់ថ្នាក់លេខ១ សម្រាប់ទស្សនាព្រះអាទិត្យរះ  ដែលវាយតម្លៃដោយភ្ញៀវទេសចរអន្តរជាតិលើគេហទំព័រទេសចរណ៍ដ៏ល្បី Trip Advisor។

 
ភ្ញៀវទេសចរចំនួន ១០ ៤០៤នាក់ បានវាយតម្លៃថា ប្រាសាទអង្គរវត្ត ជាកន្លែងល្អបំផុតជាងគេលើពិភពលោកសម្រាប់គយគន់សម្រស់ព្រះអាទិត្យរះ។ ជាមួយគ្នានេះ ចំណាត់ថ្នាក់លេខ២ បានទៅលើតំបន់ទេសចរណ៍ Haleakala Crater របស់អាម៉េរិក ដែលមានចំនួនអ្នកវាយតម្លៃ ៣ ៩៣៣នាក់។ ចំណាត់ថ្នាក់លេខ៣ បានទៅលើវិហារ Taj Mahal របស់ឥណ្ឌា ដែលមានអ្នកវាយតម្លៃចំនួន ២​ ៨១៩នាក់។ នេះបើតាមគេហទំព័រទេសចរណ៍ដ៏ល្បី Trip Advisor។ 
 
ចំណាត់ថ្នាក់ «ទីតាំងទេសចរណ៍ល្អទាំង១០សម្រាប់ទស្សនាព្រះអាទិត្យរះ » លើពិភពលោក ដែលវាយតម្លៃលើ Trip Advisor និងផ្សាយបន្តដោយគេហទំព័រ morning.uk របស់អង់គ្លេស៖ 


 
១. ប្រាសាទអង្គរវត្ត, កម្ពុជា មានចំនួនអ្នកវាយតម្លៃ ១០ ៤០៤នាក់
២.តំបន់ទេសចរណ៍ Haleakala Crater, អាម៉េរិក  មានចំនួនអ្នកវាយតម្លៃ ៣ ៩៣៣នាក់
៣.វិហារ Taj Mahal, ឥណ្ឌា មានចំនួនអ្នកវាយតម្លៃចំនួន ២ ​៨១៩នាក់
៤. ប្រាសាទ Borobudur, ឥណ្ឌូណេស៊ី មានចំនួនអ្នកវាយតម្លៃ ១ ៦០០
៥. តំបន់ Grand Canyon របស់អាម៉េរិក ១២១២
៦. តំបន់ Uluru, អូស្ត្រាលី មានចំនួនអ្នកវាយតម្លៃ ១ ០៨៥
៧. ភ្នំ Tiger hill, ឥណ្ឌា មានចំនួនអ្នកវាយតម្លៃ ១ ០៤៨
៨.ភ្នំ Mount Batur, ឥណ្ឌូណេស៊ី មានចំនួនអ្នកវាយតម្លៃ  ១ ០៤២
៩.ភ្នំ Sarangkot, នេប៉ាល់ មានចំនួនអ្នកវាយតម្លៃ ៩៨១
១០.ភ្នំ Cadillac Mountain, អាមេ៉រិក មានចំនួនអ្នកវាយតម្លៃ ៩៥៥ ៕ 
 
 
 

Tag:
 អង្គរវត្ត
  Trip Advisor
© រក្សាសិទ្ធិដោយ thmeythmey.com