ពីនេះ ពីនោះ
«ភាសាបរិវត្តកៈ» មានន័យថា អ្នក​បកប្រែភាសា, បើស្ត្រីជា «ភាសាបរិវត្តិកា»
26, Mar 2022 , 7:29 am        
រូបភាព
«ភាសាបរិវត្តកៈ» [អានថា –ប៉ៈរ៉ិវ័ត-តៈកៈ] មានន័យថា អ្នកប្រែភាសា, អ្នកបកភាសា។ នេះបើតាម​ការពន្យល់​ក្នុង​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។

 
«ភាសាបរិវត្តកៈ»គឺសំដៅ​ដល់​អ្នកដែលចេះស្ដាប់ភាសាបានទាំងពីរខាង ហើយបកប្រែពីសម្ដីអ្នកម្ខាងទៅជាសម្ដីអ្នកម្ខាង; បើស្ដ្រីជា «ភាសាបរិវត្តិកា»។
 
រីឯពាក្យ «ភាសាបរិវត្តន៍» មានន័យថា ការប្រែភាសា គឺការនិយាយឬសរសេរប្រែពីភាសាមួយជាភាសាមួយផ្សេង ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com