ជាតិ
សង្គមជាតិ
ភ្ញៀវទេសចរជាង ២០ម៉ឺននាក់ បានដើរកម្សាន្ត នៅសប្ដាហ៍ទី៤ ខែមីនានេះ
28, Mar 2022 , 1:27 pm        
រូបភាព
ភ្ញៀវទេសចរដើរលេងកម្សាន្តនៅប្រាសាទអង្គរវត្ត។ រូបភាពពីក្រសួងទេសចរណ៍
ភ្ញៀវទេសចរដើរលេងកម្សាន្តនៅប្រាសាទអង្គរវត្ត។ រូបភាពពីក្រសួងទេសចរណ៍
ដោយ៖ ញឹក សំអូន

ភ្នំពេញ៖ ភ្ញៀវទេសចរនៅក្នុងប្រទេសជាង ២០ម៉ឺននាក់ នៅចុងខែមីនានេះ បានដើរកម្សាន្ត ក្នុងនោះមានភ្ញៀវជាតិ១៩ម៉ឺននាក់ និងជនជាតិបរទេសមានជាង១,២ម៉ឺននាក់។ ពួកគេភាគច្រើន និយមទៅទស្សនានៅខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តកំពត ខេត្តសៀមរាប និង រាជធានីភ្នំពេញ។



យោងតាមការចេញផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ នៅសប្ដាហ៍ទី៤ចុងខែមីនានេះ ភ្ញៀវទេសចរដើរកម្សាន្តទូទាំងប្រទេសមានចំនួន២០ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិមានជាង១៩ម៉ឺននាក់ ហើយជនជាតិបរទេសមានជាង១,២ម៉ឺននាក់។ សម្រាប់ខេត្តព្រះសីហនុមានភ្ញៀវទេសចរជាង៣,១ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិ២,៥ម៉ឺននាក់ និងបរទេស៥ពាន់នាក់។ ចំណែក នៅភ្នំពេញមានអ្នកដើរទស្សនាជាង២,៨ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិ ២,៤ម៉ឹននាក់នាក់ ហើយជនជាតិបរទេសមានជាង៣ពាន់នាក់, បាត់ដំបង២,៣ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិមានជាង២,៣ម៉ឺននាក់ និងបរទេសជាង៣០នាក់, កំពត២,២ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិ២ម៉ឺននាក់ និងអន្តរជាតិជាង១ពាន់នាក់, សៀមរាប១,៧ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិ ជាង១,៧នាក់ និងបរទេសប្រមាណ៥០០នាក់។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បញ្ជាក់ថា ក្រុមការងារនិងអាជ្ញាធរពាក់ព័ន្ធកំពុងរៀបចំផែនការកម្មវិធីកម្សាន្តសប្បាយនានាសម្រាប់ឱកាសចូលឆ្នាំ នៅតាមទីរួមខេត្ត ទីប្រជុំជន និងគោលដៅទេសចរណ៍សំខាន់ៗ រួមជាមួយការតុបតែងលម្អនៅតាមទីតាំងសំខាន់មួយចំនួន។ ការប្រកាសឲ្យមានកម្មវិធីកម្សាន្តនៅតាមបណ្តារាជធានី-ខេត្ត ធ្វើឲ្យម្ចាស់អាជីវកម្មតាមមូលដ្ឋាន សប្បាយរីករាយ និងរៀបចំកន្លែងសម្រាប់ទទួលភ្ញៀវទេសចរ។ ជាមួយគ្នាដែរ ក្រសួងបានអំពាវនាវឲ្យ ​មានការពង្រឹងការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ រួមជាមួយការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍៕

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com