ជាតិ
រថយន្ត
ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា មានការកើនឡើងជាង៦០០ភាគរយ ធៀបនឹងឆ្នាំមុន
28, Mar 2022 , 7:29 pm        
រូបភាព
រូបភាពពី ទំព័រហ្វេសប៊ុក Go2 Electric motorbike Sharing។
រូបភាពពី ទំព័រហ្វេសប៊ុក Go2 Electric motorbike Sharing។
ភ្នំពេញ៖ លោក ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ចំនួនយានយន្តអគ្គិសនីបានចុះបញ្ជីមានការកើនឡើង ៦៧១ភាគរយ ក្នុងរយៈពេលបីខែ ក្នុងឆ្នាំ២០២២​ បើធៀបនឹងឆ្នាំទៅ។


 
របាយការណ៍ក្រសួងសាធារណការ បានបង្ហាញថា ចំនួនយានយន្តអគ្គិសនី ដែលបានចុះបញ្ជីមានតែ០២គ្រឿងប៉ុណ្ណោះ ក្នុងឆ្នាំ២០២០ ហើយកើនឡើង ៦២គ្រឿងនៅឆ្នាំ ២០២១ ។

ដោយឡែករយៈពេល ៣ខែឆ្នាំ២០២២នេះ ការចុះបញ្ជីយានយន្តអគ្គិសនីមានរហូតដល់៤៧គ្រឿង ដែលបង្ហាញពីការកើនឡើងយ៉ាងខ្លាំង។ 
 
ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំពិព័រណ៍យានយន្តអគ្គិសនី និងសម្ពោធដាក់ឱ្យប្រើប្រាស់សា្ថនីយថាមពល សម្រាប់យានយន្តអគ្គិសនី នៅថ្ងៃទី២៦ ខែមីនា បញ្ជ្រាបការយល់ដឹង ដល់សាធារណជនអំពី បច្ចេកទេស ឧបករណ៍ បរិក្ខារ និងអត្ថប្រយោជន៍នានា នៃការប្រើប្រាស់យាន្តយន្តអគ្គិសនី។ 

ពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី និងបើកសម្ពោធស្ថានីយបញ្ជូលថាមពលយានយន្តអគ្គិសនី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបភាពពី ទំព័រហ្វេសប៊ុក ក្រសួងសាធារណ និងដឹកជញ្ជូន។
 
លោក ស៊ុន ចាន់ថុល រដ្ឋ​មន្ត្រីក្រសួងសាធារណការ លើកឡើងថា ការតាំងពិព័រណ៍ សំដៅលើការលើកកម្ពស់ ការប្រើប្រាស់យានយន្តអគ្គិសនី នៅកម្ពុជាឱ្យកាន់តែទូលំទូលាយ។ 
 
រដ្ឋមន្ត្រីរូបនេះ ក៏បានសំណូមពរដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់សហការគ្នាឱ្យកាន់តែប្រសើរថែមទៀត ដើម្បីអភិវឌ្ឍ និងលើកកម្ពស់វិស័យយានយន្តអគ្គិសនីនៅកម្ពុជា។ ក្រសួងក៏លើកទឹកចិត្ត ឱ្យមានការបង្គុំដំឡើង និងការផលិតយានយន្តអគ្គិសនីនៅកម្ពុជាផងដែរ៕ 
 

ពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី និងបើកសម្ពោធស្ថានីយបញ្ជូលថាមពលយានយន្តអគ្គិសនី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបភាពពី ទំព័រហ្វេសប៊ុក ក្រសួងសាធារណ និងដឹកជញ្ជូន។

 

Tag:
 យានយន្តអគ្គិសនី
  ក្រសួងសាធារណការ និងដឹកជញ្ជូន
© រក្សាសិទ្ធិដោយ thmeythmey.com