កីឡាជាតិ
ជាតិ
លោក​ ឡាក់​ សំអាត អតីតអគ្គនាយកកីឡា ទទួលមរណភាពក្នុងអាយុ៧៥​ឆ្នាំ
29, Mar 2022 , 10:45 am        
រូបភាព
លោក ឡាក់ សំអាត អតីតអគ្គនាយកនៃអគ្គនាយក​ដ្ឋាន​កីឡា​នៃក្រសួងអប់រំ យុវជន និង​កីឡា បាន​ទទួល មរណភាព​ក្នុងអាយុ​៧៥​ឆ្នាំ ដោយរោគាពាធ នាវេលាម៉ោង​២ និង​២៥នាទី ព្រឹក​ថ្ងៃទី​២៩​ ខែមីនា ឆ្នាំ​២០២២។ អគ្គនាយកដ្ឋាន​កីឡា បាន​ចេញ​លិខិតពីដំណឹងមរណភាពនេះ។



លោក ឡាក់ សំអាត បាន​ចូល​និវត្តន៍កាលពីឆ្នាំ២០១៣ ហើយ​តំណែង​អគ្គនាយកកីឡា​របស់លោក ត្រូវបានជំនួស​ដោយលោក អ៊ុក សិទ្ធិជាតិ រហូតដល់ពេល​បច្ចុប្បន្ន។ ក្រោយ​ការចូលនិវត្តន៍​ លោកត្រូវបាន​តែងតាំងជាទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី ឋានៈស្មើអនុរដ្ឋលេខាធិការ។

ក្រៅពី​ធ្លាប់កាន់តំណែងជាអគ្គនាយកកីឡា លោក ឡាក់ សំអាត ក៏ជាអតីតអគ្គ​លេខាធិការ​កាយរីទ្ធិជាតិកម្ពុជា ផងដែរ។

យោងតាម​អគ្គនាយកដ្ឋានកីឡា ពិធីបុណ្យសព លោក ឡាក់ សំអាត ប្រព្រឹត្តទៅនៅ​គេហដ្ឋាន​ក្នុង​សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ខាងត្បូងជាប់បុរីជីបម៉ុង៥៩៨៕



© រក្សាសិទ្ធិដោយ thmeythmey.com