ពីនេះ ពីនោះ
វចនានុក្រម​មានតែពាក្យ «ត្រប៉ែ» គ្មាន​ពាក្យ «តាប៉ែ» ឡើយ
30, Mar 2022 , 7:29 am        
រូបភាព
តាម​ទម្លាប់ យើង​ប្រើ​ពាក្យ​ «តាប៉ែ» ដើម្បី​សំដៅ​លើ​ការនិយាយ​ច្រើន​ដដែលៗ ឥតប្រយោជន៍ ឬក៏សំដៅ​លើ​បង្អែមមួយ​ប្រភេទដែលលាយជាមេស្រាដំបែ។ ប៉ុន្តែក្នុងវចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត មានតែការពន្យល់ពាក្យ «ត្រប៉ែ» និង «ប៉ែ» ប៉ុណ្ណោះ។

 
«ត្រប៉ែ» សំដៅ​លើ​ឈ្មោះបង្អែមមួយប្រភេទ ច្រើនធ្វើដោយបាយដំណើបពូតជាដុំៗមានដំបែជាមេ។ ត្រប៉ែដំណើបខ្មៅ, ត្រប៉ែដំណើបស ។ រីឯពាក្យ «ដំបែ»  គឺ មេស្រា ឬមេត្រប៉ែដែលគេផ្សំសូនជាដុំ ហើយហាលឲ្យស្ងួតរឹង ។
 
ការ​និយាយ​ដដែលៗ ឥតប្រយោជន៍ និងគួរឲ្យធុញទ្រាន់ ដែលយើងនិយម​ថា «តាប៉ែ» នោះ ទំនងក្លាយចេញពីពាក្យ «ប៉ែ»។​ តាម​វចនានុក្រម «ប៉ែ» ដែលជាកិរិយាវិសេសន៍ មានន័យថា ជជែកគ្នាអែអុកទ្រហឹង។ ជជែក​គ្នាប៉ែ។ ត្អូញប៉ែ គឺគ្នាច្រើនត្អូញរញ៉៕ 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com