ពីនេះ ពីនោះ
ពាក្យ​មួយចំនួន​ដែល​អាច​ប្រើបានទាំង​ «ប្រ» និង «ព្រ»
31, Mar 2022 , 7:29 am        
រូបភាព
តាម​វចនានុក្រមខ្មែរ ​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យមួយចំនួន អាច​ប្រើជាមួយ​ «ប» ជើង «រ» ឬ «ព» ជើង «រ» បាន​ដូចគ្នា។

 
ពាក្យទាំងនោះ មានដូចជា៖
-ប្រួក ឬ ព្រួក៖ ឧទានសព្ទ-សូរឮដោយជាន់, បុក, បាក់អ្វីៗដែលស្រួយ, ពុក, ផុយ ។ គុណសព្ទ-ដែលពុកផុយជ្រោកជ្រាកណាស់ប្រើការពុំកើត។ ផ្លានឈើប្រួក, ឈើចាស់មានសាច់ប្រួក, ពុកប្រួក ។
 
-ប្រួត ឬ ព្រួត៖ កិរិយាសព្ទ-ផ្គួបគ្នាឲ្យមាំ, បន្ថែមរួបគ្នា, ចោមជួយគ្នា។ ប្រួតខ្សែជាពីរ, ប្រួតគ្នាវាយ ។ នាមសព្ទ- ឈ្មោះភមរជាតិមួយប្រភេទរូបថ្លោសជាងមេឃ្មុំផ្លិត តូចជាងមេឃ្មុំធំ សម្បុរ-សបន្ដិច ច្រើនកសំបុកជាផ្លិតស្រទាប់ៗ សម្បុរ-ស នៅអាស្រ័យក្នុងប្រហោងឬរូងឈើ, ពាង, ក្អមជាដើម មានទឹកផ្អែមឡមៗ ។
 
-ប្រួម ឬ ព្រួម៖ កិរិយាសព្ទ- ធ្វើឲ្យមានរាងរួមជមតូចខាងចុង។ ប្រួមបន្ទោះ, ប្រួមធាងត្នោត, បិទបន្ទោះប្រួមខាងចុងឲ្យតូចជាងខាងគល់ ។
 
-ប្រៀច ឬ ព្រៀច៖ ឧទានសព្ទ- សូរឮដោយជាន់, ច្របាច់, កិនសង្កត់អ្វីៗ ដែលជ្រាយរអៀច៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com