ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មធ្យោបាយហាត់ប្រាណក្រោយសម្រាលកូនរួច
× ស្ត្រីជាច្រើនចង់មានរាងស្អាតក្រោយពីពួកគេបានសម្រាលកូនរួច ប៉ុន្តែវាត្រូវការចំណាយពេល មួយរយៈ ដល់ខ្លួនរបស់អ្នកសម្រាប់ការត្រឡប់មកដូចដើមវិញ។
American Council on Exercise បានបង្ហាញពីមធ្យោបាយមួយចំនួនដូចខាងក្រោម៖
- សូមនិយាយទៅកាន់គ្រូពេទ្យរបស់អ្នកថាតើនៅពេលដែលអ្នកមានសុវត្ថិភាពក្នុងការធ្វើលំហាត់ប្រាណសារជាថ្មី
- សូមចាប់ផ្តើមធ្វើលំហាត់ប្រាណ, បង្កើនរយៈពេលនៃការធ្វើលំហាត់ប្រាណ និងកម្រិតនៃការធ្វើលំហាត់ប្រាណម្តងបន្តិចៗ
- ផឹកទឹកអោយបានច្រើន ហើយជៀសវាងពីការអស់កម្លាំងជ្រុល
- ទ្រពោះ និងសុដន់របស់អ្នកនៅពេលដែលអ្នកធ្វើលំហាត់ប្រាណ
- ញ៉ាំអាហារដែលផ្តល់នូវសុខភាព និងមានស្ថេរភាព
កំណត់គោលដៅ អោយបានច្បាស់លាស់ និង ត្រូវធ្វើកាលវិភាគនៃការធ្វើលំហាត់ប្រាណរបស់អ្នក ដោយអាស្រ័យទៅលើប្រភេទនៃការសម្រាលដែលអ្នកបានធ្វើ និង សុខភាពទូទៅរបស់អ្នក។ សូមពិគ្រោះជាមួយគ្រូពេទ្យអំពីបញ្ហានេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com