ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តើ​កត្តា​អ្វីខ្លះ​ដែល​ធ្វើអោយ​ស្ត្រី​រាំងរដូវ​?
01, Apr 2022 , 6:59 am        
រូបភាព
តើ​ភាព​រាំងរដូវ​គឺជា​អ្វី ?

 
 Amenorrhea គឺជា​ពាក្យ​បច្ចេកទេសផ្នែក​វេជ្ជសាស្ត្រ ដែល​មានន័យថា ការ​អវត្តមាន​នៃ​ភាព​មាន​រដូវ ដែល​វា អាចជា ការ​បាត់​ក្នុង​រយៈពេល​ជា​បណ្តោះអាស្នន្ត ឬ ជា​អចិន្ត្រៃយ៍ ។ភាព​រាំងរដូវ អាច​ត្រូវបាន​គេ​បែងចែក​ជា​ពីរ ប្រភេទ​គឺ ការ​រាំងរដូវ​ក្នុង​កម្រិត​បឋម ឬ មធ្យម​។ នៅ​ក្នុង​ការ​រាំងរដូវ ក្នុង​កម្រិត​បឋម គឺជា​ការ​មិន​ដែល ចាប់ផ្តើម មាន​វដ្ត​រដូវ​សោះ (​ចាប់ពី​អាយុ ១៦​ឆ្នាំ​) ខណៈពេល​ដែល​ការ​រាំង​រដូវ​ក្នុង​កម្រិត​មធ្យម ត្រូវបាន​គេ​ចាត់​ថា ជាការ អវត្តមាន​នៃ​វដ្ត​រដូវ ក្នុង​រយៈពេល​៣​ខែ​ជាប់ៗ​គ្នា ឬ បាត់​រយៈពេល​លើសពី ៦​ខែ ចំពោះ​ស្ត្រី​ដែល​ធ្លាប់​មាន វដ្ត​រដូវ ពីមុនមក​។
 
វដ្ត​នៃ​ឈាម​រដូវ អាច​ត្រូវបាន​ជះឥទ្ធិពល ដោយសារ​កត្តា​ខាងក្នុង​ជាច្រើន មានដូចជា បំរែបំរួល​នៃ​កម្រិត​អរ​ម៉ូ​ន ស្ត្រេ​ស និង ស្ថានភាព​ជំងឺ ក៏​រួម​ថែម​ទាំង​កត្តា​នៃ​មជ្ឈដ្ឋាន​ខាងក្រៅ​ផងដែរ​។ ការបាត់បង់​វដ្ត​ឈាមរដូវ​ម្តង គឺ​កម្រ ជា​សញ្ញា​នៃ​បញ្ហា​ធ្ងន់ធ្ងរ ឬ ស្ថានភាព​ផ្នែក​វេជ្ជសាស្ត្រ​ណា​ដែល​គួរអោយ​ព្រួយបារម្ភ​ឡើយ ប៉ុន្តែ​ការ​រាំង​ឈាមរដូវ ក្នុង​រយៈពេល​យូរ អាច​ចង្អុលបង្ហាញ​ប្រាប់​ពី​វត្តមាន​នៃ​ជំងឺ ឬ ស្ថានភាព​ជំងឺ​រុំ​ា​រ៉ៃ​ណាមួយ ។​
 
​តើ​កត្តា​អ្វីខ្លះ ដែល​បណ្តាល​អោយ​អ្នក​មាន ភាព​រាំងរដូវ​?
 
​វដ្ត​នៃ​ឈាមរដូវ​ធម្មតា កើត​មាន​ដោយសារតែ ការប្រែប្រួល​នៃ​កម្រិត​អរ​ម៉ូ​ន ដែល​ត្រូវបាន​បង្កើត និង បញ្ចេញ​ដោយ​អូ​វែ​។ អូវែ​គឺមាន ការឆ្លើយតប​ទៅនឹង សញ្ញា​នៃ​អរ​ម៉ូ​ន ដែល​បានមកពី ក្រ​ពេញ Pituitary ដែល​វា​មាន​ទីតាំង នៅ​ផ្នែក​ខាងក្រោម​នៃ​ខួរក្បាល ហើយក៏​មាន​ការផ្លាស់ប្តូ​រ​វេន គ្រប់គ្រង​ដោយ​អរ​ម៉ូ​ន ដែល​បាន​ផលិត​ដោយ ក្រ​ពេញ hypothalamus នៃ​ខួរក្បាល​។ ភាពមិនប្រក្រតី ដែល​អាច​ជះឥទ្ធិពល ដល់​ធាតុ​ផ្សំ​ណាមួយ នៃ​វដ្ត​នៃ​ការ​លៃ តម្រូវ​នេះ ក៏​អាច​បណ្តាលអោយ​មាន​ភាព​រាំងរដូវ​នេះ​ផងដែរ​។ តែ​ទោះជា​យ៉ាងណា ក៏ដោយ មូលហេតុ​ជាទូទៅ នៃ​ភាព​រាំងរដូវ ដែល​កើតមាន​ចំពោះ​ក្មេងស្រី  ពេលខ្លះ​ត្រូវ​បាន​គេ​មើល​រំលង ឬ យល់ច្រលំ​ដោយសារ​បុគ្គល​ម្នាក់ៗ ដែល​វា​ការ​មាន​គភ៌ ដោយ​ការ​មិន​បានដឹង​មុន​។
 
ការ​រាំងរដូវ នៅ​ក្នុង​ការ​មានគភ៌ គឺជា​ដំណើរ​ប្រក្រតី នៃ​រាងកាយ​។ ជា​យូរៗ​ម្តង បញ្ហា​ដែល​មាន​ជា​មូលដ្ឋាន អាច​បណ្តាល ឬ រួម​ចំណែក​មក​ពី ការ​រាំងរដូវ​ក្នុង​កម្រិត​បឋម ឬ មធ្យម​។ ជា​ឧទាហរណ៍ បញ្ហា​នៃ​ក្រ​ពេញ hypothalamic ,​ការ​មិន​ឃា្ល​នបាយ ឬ ការ​ហាត់ប្រាណ​ច្រើន​ជ្រុល អាច​ជា​មូល ហេតុ​ដ៏​ចំបង ដែល​បណ្តាល​អោយ​មានកា​រ​រាំង​រដូវ ហើយ​វា​ក៏​អាស្រ័យ​ទៅលើ អាយុ​នៃ​មនុស្ស​ម្នាក់ៗ និង​ប្រសិន បើ​នាង​ធ្លាប់​មាន​ការធ្លាក់​ថ្ងៃខែ​ដំបូង ។​
 
​តើ​រោគសញ្ញា​នៃ​ភាព​រាំងរដូវ​មាន​អ្វីខ្លះ ?
 
 ភាព​រាំងរដូវ​ក្នុង​កម្រិត​បឋម ឬ មធ្យម ត្រូវបាន​គេ​ពិចារណា​ថា នឹង​កើតមាន​នៅពេល​ដែល​ស្ត្រី ៖
 
មិន​មាន​ការវិវត្តន៍​នៃ​វដ្ត​ឈាមរដូវ នៅពេល​នាង​មាន​អាយុ ១៦​ឆ្នាំ​។​
ស្ត្រី​ដែល​ធ្លាប់​មាន​វដ្ត​ឈាមរដូវ​ពីមុនមក ហើយ​ឈប់​មាន​វា​វិញ ក្នុង​រយៈពេល បី​ខែ​ជាប់ៗ​គ្នា ឬ ក៏​បាត់ ក្នុង​រយៈពេល ៦​ខែ​ឬ ច្រើន​ជាង​នេះ ហើយ​ឃើញ​ថា​នាង​មិន​មាន​ផ្ទៃពោះ​នោះទេ​។​
 មាន​រោគសញ្ញា និង សញ្ញា​ផ្សេងៗ​ទៀត​ដែល​អាច​កើតមាន ដែល​វា​មាន​ភាពខុសៗ​គ្នា និង អាស្រ័យទៅលើ មូលហេតុ​នៃ​ភាព​រាំងរដូវ​នេះ ។ ឧទាហរណ៍  រោគសញ្ញា​នៃ​ភាពមិនប្រក្រតី​នៃ​អរ​ម៉ូ​ន ឬ ការកើនឡើង​ជ្រុល​នៃ អរ​ម៉ូ​ន​របស់​បុរស អាច​រួមមាន​ក្នុង​វដ្ត​រដូវ​មិន​ទៀងទាត់ , ការ​ដុះ​រោម​ច្រើន​ជ្រុល , សំលេង​គ្រលៗ និង ឡើង​មុន​។ ការកើនឡើង​នៃ​កម្រិត អរ​ម៉ូ​ន​ប្រូឡាក់ទី​ន តាម​ដែល​វា​អាច​ជា​មូលហេតុ​នៃ​ការ​រាំង​រដូវ អាច​ផ្តល់​ជា​លទ្ធផល នៃ​ការ ហូរ​ទឹកដោះ ក្នុងពេល​ដែល​មិន​មាន​ការបំ​បៅដោះ ។​
 
​តើ​នៅពេល​ណា ខ្ញុំ​ត្រូវ​ជួប​នឹង​គ្រូពេទ្យ ?
 
​វា​តែងតែ​ជា ការ​សាក​សម​សម្រាប់​អ្នក ក្នុង​ការទទួលបាន​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​ពេល​អ្នក​មាន​ភាព​រាំងរដូវ​។ ភាព​រាំងរដូវ ដែល​មិន​មាន​ទំនាក់ទំនង​ទៅ​នឹង ការ​មានគភ៌ ឬ បំរែបំរួល​នៃ​វដ្ត​រដូវ ( ជា​រយៈពេល​ដែល​អ្នក​មិន​មាន ឈាមរដូវ​ក្នុង​រយៈពេល ១២​ខែ​ជាប់ៗ​គ្នា  ឬ មូលហេតុ​ផ្នែក​ជីវសាស្ត្រ ឬ រូបសាស្ត្រ​ណាមួយ​ដែល​អាច​កត់សំគាល់ បាន និង ពេល​ដែល​ស្ត្រី​ស្ថិតក្នុង ពេល​នៃ​ការបញ្ចប់​ផ្នែក​ជីវសាស្ត្រ​នៃ​ឆ្នាំ​ដែល​នាង​អាច​មាន​កូន​បាន )​គួរតែ​ទៅ ទទួលយក ការអង្កេត​អោយបាន​ច្បាស់លាស់ ដើម្បី​រកអោយឃើញ​ពី ស្ថានភាព​ធ្ងន់ធ្ងរ ដែល​អាច​កើតមាន​ដោយសារតែ​ភាព​រាំងរដូវ​នេះ ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com