ពីនេះ ពីនោះ
ជាកិរិយាសព្ទ «លឹន» មានន័យថា ដេរជាយសំពត់ រីឯនាមគឺសំដៅ​លើអង្គជាតិសត្វចតុប្បាទ
01, Apr 2022 , 7:29 am        
រូបភាព
បើតាម​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «លឹន» មានន័យពីរ​ផ្សេងគ្នា រវាងថ្នាក់ពាក្យជាកិរិយាសព្ទ និង​ថ្នាក់​ពាក្យជានាម។

 
ជាកិរិយាសព្ទ «លឹន» មានន័យថា ដេរជាយសំពត់កុំឲ្យរសាត់។ លឹនសំពត់ ។ ឧទាហរណ៍៖ កាត់សំពត់រួចលឹនភ្លាមកុំឲ្យរសាត់ ។
 
បើជានាមវិញ «លឹន» សំដៅ​លើ​ អង្គជាតសត្វចតុប្បាទឈ្មោល។ លឹនគោ, លឹនសេះ, លឹនដំរី ។
សេះគម្លង់លឹន សេះដែលមានតួលឹនពពាលដូចសម្បុរឃ្លង់ល្ពៅ។
 
ទោះបីជាយ៉ាងណាក៏ដោយ យើងមិនសូវឃើញ​ការ​ប្រើ «លឹន» ដើម្បីនិយាយ​សំដៅ​លើអង្គជាតិសត្វចតុប្បាទនោះឡើយ ដោយជាទូទៅ យើង​ប្រើពាក្យ «លិង្គ» ដូចជាការនិយាយសំដៅ​ដល់​អង្គជាតិ​របស់​បុរស​ផងដែរ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com