ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
កោះខ្យង តំបន់ទេសចរណ៍ដែលស័ក្តិសមសម្រាប់ការបោះតង់
02, Apr 2022 ,
2:39 pm
រូបភាព
×
ដោយ:
ហុង ស្រីណា
កោះខ្យង ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតមួយ ដែលមានទីតាំងក្នុងភូមិ ខ្សាច់ ក្រហម ឃុំជីខក្រោម ចម្ងាយជាង១០គីឡូម៉ែត្រពីទីរួមស្រុកស្រែអំបិល ខេត្តកោះកុង។ កោះខ្យង គឺជាប្រជុំកោះតូចៗចំនួន៣ជាប់ៗគ្នា ដែលរំលេចខ្លួននៅលើផ្ទៃសមុទ្រយ៉ាង ស្រស់ស្អាត។ ដើមដូងខ្ពស់ទាបជាច្រើន ដែលដុះដេរដាសនៅលើកូនកោះទាំងនេះ ទឹកសមុទ្រថ្លាឈ្វេង អមដោយខ្យល់អាកាសបរិសុទ្ធ គឺជាបរិយាកាសដែលស័ក្តិសម សម្រាប់ការបោះតង់សម្រាកលម្ហែ។
ដើម្បីទៅដល់កោះខ្យង អ្នកទេសចរអាចធ្វើដំណើរថ្មើរជើងឆ្លងកាត់ផ្លូវភក់ប្រមាណ១គីឡូ ម៉ែត្រ ដែលមានទេសភាពដើមកោងកាងយ៉ាងស្រស់ត្រកាលដុះអមសងខាងផ្លូវ និង ជម្រើសមួយទៀត គឺការធ្វើដំណើរតាមទូក ចេញពីផ្ទះប្រជាសហគមន៍។
ក្រៅពីការសម្រាកលម្ហែ និងគយគន់ទេសភាពធម្មជាតិនៅកោះខ្យង ភ្ញៀវទេសចរ ក៏អាចទស្សនាចម្ការផ្លែឈើធម្មជាតិ រួមមានចម្ការទុរេន សាវម៉ាវរាប់សិបហិកតា ដែលដាំដុះនៅក្នុងសហគមន៍បានផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ទេសចរណ៍
កោះខ្យង
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
5 ថ្ងៃ
«ប្រទានកម្ម»មានន័យដូចម្តេច?
1 ម៉ោង
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
1 សប្តាហ៍
តើពេលណាដែលគេសរសេរ«បរិបូរ, បរិបូណ៌ និង បរិបូរណ៍»នៅក្នុងសំណេរភាសាខ្មែរ?
1 ថ្ងៃ
«រឭក»,«រំឮក»,«រំលឹក» និង«រម្លឹក» ពាក្យណាត្រឹមត្រូវ?
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម