ជាតិ
សិល្បះ
អ្នកចម្រៀងអាយ៉ៃ ព្រហ្ម ម៉ាញ ទទួលបានគោរមងារជា «កិត្តិឧទ្ទេសបណ្ឌិត»
11, Apr 2022 , 11:03 am        
រូបភាព
លោក ព្រហ្ម ម៉ាញ សិល្បករផ្នែកចម្រៀងអាយ៉ៃដ៏ល្បីល្បាញរបស់កម្ពុជា ត្រូវបានព្រះមហាក្សត្រ ប្រទានគោរមងារកិត្តិយយនៃរាជបណ្ឌិត្យសភា ជា «កិត្តិឧទ្ទេសបណ្ឌិត»។ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលកំពុងទទួលរាជានុសិទ្ធិជាប្រមុខរដ្ឋ ជាអ្នកចេញព្រះរាជក្រឹត្យស្តីពីការផ្តល់គោរមងារនេះ ជួសព្រះមហាក្សត្រ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២។



កិត្តិឧទ្ទេសបណ្ឌិត មកពីពាក្យថា កិត្តិ + ឧទ្ទេស + បណ្ឌិត។

កិត្តិ ប្រែថា សេចក្ដីថ្កុំថ្កើង, រុងរឿង, ល្បីល្បាញ ឬក៏អាចសំដៅលើកិត្តិយស។ ឧទ្ទេស ប្រែថា ការសម្ដែង, ការនិយាយពន្យល់, សេចក្ដីពន្យល់, សេចក្ដីអធិប្បាយ។ បណ្ឌិត ប្រែថា អ្នកប្រាជ្ញ, អ្នកមានប្រាជ្ញា, អ្នកមានចំណេះជ្រៅជ្រះ, អ្នកឈ្លាសវៃ ឬពុំបាច់ប្រែក៏បាន។

កិត្តិឧទ្ទេសបណ្ឌិត អាចមាន័យជារួមថា បណ្ឌិតដែលពូកែខាងធ្វើសេចក្តីអធិប្បាយប្រកបដោយកិត្តិយស៕

Tag:
 ព្រហ្ម ម៉ាញ
© រក្សាសិទ្ធិដោយ thmeythmey.com