អត្ថបទពាណិជ្ជកម្ម
មូលនិធិកូកា-កូឡា គាំទ្រ មូលនិធិ Planet Water ​នាំយក​ទឹក​ស្អាត​ជូន​សិស្សានុសិស្ស និងពលរដ្ឋនៅខេត្តស្ទឹងត្រែង
12, Apr 2022 , 3:42 pm        
រូបភាព
 កាលពីថ្ងៃទី១១ ខែ​មេសា ឆ្នាំ២០២២៖ កិច្ចសហការ​ជា​មួយ​មូលនិធិ Planet Water បាននាំមកនូវការដំឡើងងប៉ម​ចម្រោះ​ទឹកស្អាត AquaTower ទី៣៥​ នៅសាលាបឋមសិក្សា ហ៊ុន សែន បាចុង ខេត្តស្ទឹងត្រែង ដោយបានផ្តល់ជូន​​សហគមន៍ នូវ​ប្រព័ន្ធ​ចម្រោះ​ទឹក​ស្អាត ព្រមទាំង​កម្មវិធីអប់រំ សុខភាពអនាម័យ។ នេះក៏សូមថ្លែងអំណរគុណ ដល់ការឧបត្ថម្ភ​គាំទ្រពី​មូលនិធិកូកា-កូឡា (The Coca-Cola Foundation)។
មូលនិធិកូកា-កូឡា គឺ​ជា​ស្ថាប័ន​សប្បុរសធម៌​សាកល ​​របស់​ក្រុមហ៊ុនកូកា-កូឡា ដែលបាន​ផ្តល់​ជំនួយ​ដល់មូលនិធិ Planet Water ដើម្បី​ដាក់​ពង្រាយ​ប៉ម​ចម្រោះ​ទឹកស្អាត AquaTowers ទាំងនេះ​ក្នុងព្រះរាជាណាចក្រ​កម្ពុជា។
  


លោក​ស្រី Saadia Madsbjerg ប្រធាន​មូលនិធិកូកា-កូឡា មាន​ប្រសាសន៍​ថា៖ «មូលនិធិកូកា-កូឡា មាន​ប្រវត្តិ​យូរ​អង្វែងមក​ហើយ​នៅទូទាំងពិភពលោក ក្នុងការគាំទ្រ​​គម្រោងនានា​ លើកិច្ច​ការពារ ​និងផ្តល់​លទ្ធភាព​ទទួល​បានធនធានទឹកស្អាត សម្រាប់ប្រើប្រាស់។ នៅប្រទេស​កម្ពុជាវិញ យើង​មាន​មោទកភាព​ ដែល​ការឧបត្ថម្ភ​គាំទ្រ​របស់​យើង ​ដល់​មូ​លនិធិ Planet Water នឹង​អាច​ផ្តល់​លទ្ធភាព​ទទួល​បាន​ទឹក​ពិសា ​​ប្រកប​ដោយ​សុវត្ថិភាព ​និងឥត​គិត​ថ្លៃ សម្រាប់ប្រជាសហគមន៍។ គម្រោងនេះ នឹង​គ្របដណ្តប់នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ​គិតត្រឹមដំណាច់​ឆ្នាំ​២០២២នេះ»។ 
 
បច្ចេក​វិទ្យា​ប៉ម​ចម្រោះ​ទឹក​ស្អាត AquaTower របស់​មូលនិធិ Planet Water មានសមត្ថភាពកម្ចាត់​បាក់តេរី ប្រូតូហ្សូអា វីរុស ភ្នាក់ងារ​បង្ករោគ និង​សារធាតុ​កខ្វក់​ផ្សេង​ទៀត​ ដែល​ធំ​ជាង ០,០១ មីក្រូន ហើយ​ផ្តល់​ឱ្យ​កុមារ និងប្រជា​​សហគមន៍ នូវ​ទឹក​ស្អាត​សម្រាប់​បរិភោគប្រកបដោយសុវត្ថិភាព។ ចាប់​តាំង​ពី​ឆ្នាំ២០១៦ មក តាម​រយៈ​ការ​គាំទ្រ​ពី​មូលនិធិកូកា-កូឡា មូលនិធិ Planet Water បាន​សាង​សង់ប៉ម​ចម្រោះ​ទឹកស្អាត AquaTowers ចំនួន៣៤ និង​ផ្តល់អត្ថ​​ប្រយោជន៍​ ដល់​ប្រជា​ពលរដ្ឋ​ជាង ៥៥ ០០០​នាក់ ​ក្នុង​ខេត្ត​ចំនួន ១៩ នៅ​ទូទាំង​ប្រទេស​កម្ពុជា។ គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២២នេះ យើងនឹងអាចសម្រេចបាន ប៉ម​ចម្រោះ​ទឹក​ស្អាត AquaTowers ចំនួន​៤១ នៅ​គ្រប់​ខេត្ត​ទាំង​អស់ នៅ​ទូទាំង​​​ប្រទេសកម្ពុជា ដោយ​ផ្តល់ជូន​​សហគមន៍ នូវប្រព័ន្ធចម្រោះ​ទឹក​ស្អាត និងកម្មវិធីអប់រំសុខភាពអនាម័យ។


 
ក្រៅ​ពី​​ទឹក​ស្អាត​សម្រាប់​បរិភោគ គម្រោង AquaTower ក៏​​ផ្តល់​​ជូន​​សាលារៀន និង​​សហគមន៍​​ជនបទ ​​នូវ​​​កន្លែង​លាង​​សម្អាត​​ដៃ និង​​អនាម័យ​​ផង​​ដែរ។ កន្លែង​​លាង​​ដៃ ​​ត្រូវ​បាន​​បំពាក់​ទៅ​នឹងតួ​ប៉ម​​ចម្រោះ​ទឹកស្អាត ​AquaTower នីមួយៗ ហើយ​​បម្រើ​​ជា​​ធនធាន​​អនាម័យ ​​សំខាន់​មួយ​ដល់​​សាលា​រៀន ដោយ​កន្លែង​លាង​ដៃ​នីមួយៗ​ មាន​ផ្តល់​ជូន​​​ឧបករណ៍ដាក់​​​​សាប៊ូលាងដៃ និង​បដា​ផ្ទាំង​ផ្សព្វ​ផ្សាយ ​​អម​ដោយសារ​​​​​យល់ដឹង​អំពីការ​លាង​ដៃ និង​ការ​អនុវត្ត​ល្អ​បំផុតសម្រាប់អ្នកប្រើប្រាស់ប៉មនេះ។
 
គម្រោង​នេះ ​ក៏មាន​​កម្មវិធី​អប់រំ​អនាម័យ ដោយអនុវត្តជាក់ស្តែង ដល់សិស្សានុសិស្សផងដែរ​។ កម្មវិធីនៅ​តាម​សាលារៀន និង​សហគមន៍ទាំង​នេះ ​ត្រូវបាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង​អប់រំ និង​ផ្តល់សិទ្ធិអំណាច​ដល់​កុមារ និង​អ្នក​ថែទាំ​កុមារ ក្នុងការ​ផ្លាស់ប្តូរគោលគំនិត និង​អាកប្បកិរិយា ចំពោះសុខភាព​ទឹក ​និង​អនាម័យ។


 
ថ្លែងក្នុងពិធីសម្ពោធ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា ៖“ក្នុងនាមរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមូលនិធិ កូកា-កូឡា និងក្រុមហ៊ុនកូកា-កូឡាកម្ពុជា ដែលបានជួយលើកកម្ពស់សុខភាព និងអនាម័យ នៅទូទាំងប្រទេសកម្ពុជា។ នេះគឺជា AquaTowers មួយក្នុងចំណោម AquaTowers ជាច្រើនដែល ក្រុមហ៊ុនបាន និងកំពុងផ្តល់នៅទូទាំងប្រទេស ហើយនឹងរំពឹងថា ផ្តល់ផលជាវិជ្ជមានដល់ជីវិតប្រជាជនកម្ពុជាជាច្រើន”។
 



លោក Mark Steele ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​របស់​មូលនិធិ Planet Water បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំសូមថ្លែង​អំណរ​គុណ​យ៉ាងជ្រាលជ្រៅ ​ចំពោះ​ការ​គាំទ្រ ដែល​យើង​បាន​ទទួល និង​បន្ត​ទទួលបាន​ពី​អ្នកឧបត្ថម្ភ និង​ដៃគូសា​ជីវកម្ម​របស់​យើង រួម​ទាំង​មូលនិធិកូកា-កូឡាផង​ដែរ»។ លោក​បន្ថែមថា៖ «ឥទ្ធិពល​​ដែល​យើង​កំពុង​បង្កើត មិន​អាច​វាស់​បាន​ដោយ​តួលេខ​នោះ​ទេ តែតាម​រយៈ​ការ​នាំយក​ទឹក​ស្អាត​ ទៅ​កាន់​សហគមន៍​ដែល​ខ្វះ​ខាត ពួក​យើង​កំពុង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​​នូវ​សុខភាព និង​គុណភាព​ជីវិត​ សម្រាប់​បុគ្គល​រាប់​ពាន់​នាក់ ដែល​ឥឡូវ​នេះ ​ពួកគាត់អាច​បង្វែរ​​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ពួកគេ​ ទៅកាន់​ទិដ្ឋភាព​ផ្សេង​ទៀត​នៃ​ជីវិត​​ ជំនួស​ឱ្យ​ការ​នៅតែ​បន្ត​បារម្ភ ​អំពី​​​បញ្ហា​ប្រឈម​នេះ»។
  
សូមជម្រាបជូនផងដែរថា ចាប់​តាំង​ពី​ឆ្នាំ​២០១០មក មូលនិធិកូកា-កូឡា បាន​បរិច្ចាគថវិកា​ជាង ១៣​លាន​ដុល្លារ​ ដល់​កិច្ចសហប្រតិបត្តិការ​ទឹកនានា ​​នៅ​ក្នុងបណ្តា​ប្រទេសនានា​នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​។
 
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.cbcl.com.kh ឬចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់យើង៖ Cambodia Beverage Company Ltd។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ តាមរយៈអ៊ីមែល .kh
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com