ជាតិ
សុវត្តិភាព ចរាចរណ៍
ចូលឆ្នាំពីរថ្ងៃ គ្រោះថ្នាក់ចរាចរណ៍៣៣លើក ស្លាប់១៩នាក់ និង​របួស​៤៩នាក់
16, Apr 2022 , 10:28 am        
រូបភាព
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នារយៈពេលពីរថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរនេះ (ថ្ងៃទី១៤ និងទី១៥ ខែមេសា) មាន៣៣ករណី ក្នុងនោះបណ្ដាលឲ្យមានអ្នកស្លាប់១៩នាក់ របួសធ្ងន់៣៩នាក់ និង​ស្រាល​១០នាក់។ នេះបើតាម​របាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ។

 
តួលេខ​បានបង្ហាញថា ករណីគ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកស្លាប់ ​របួស រួមទាំង​ការបើកបរមិនពាក់មួក​ សុវត្ថិភាព សុទ្ធតែមាន​ការកើនឡើង បើប្រៀបធៀបនឹងរយៈពេល​ដូចគ្នា កាលពីឆ្នាំ​២០២១។ 
 
ក្នុងចំណោមអ្នកស្លាប់​១៩នាក់ មាន​អ្នកជិះម៉ូតូ​១៤នាក់  រថយន្តតូច​២នាក់ និងថ្មើរជើង៣នាក់។ ករណីគ្រោះថ្នាក់ភាគច្រើន​​បាន​កើតឡើងនៅពេលយប់។
 
 
របាយការណ៍របស់សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទាំងនេះ ភាគច្រើន កើតឡើងដោយសារ ល្មើសល្បឿន មិនគោរសិទ្ធិ មិនប្រកាន់ស្ដាំ និងប្រជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់ជាដើម៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com