ជាតិ
ចូលឆ្នាំខ្មែរ ៖ មនុស្ស ២៧នាក់ស្លាប់ និង ៦០នាក់របួស ដោយសារគ្រោះថ្នាក់ចរាចរណ៍
18, Apr 2022 , 4:39 pm        
រូបភាព
រូបពីស្នងការដ្ឋាននគរបាលខេត្តក្រចេះ
រូបពីស្នងការដ្ឋាននគរបាលខេត្តក្រចេះ
ដោយ: ថ្មីៗ
 ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួន ៤៧លើក ក្នុងនោះមនុស្ស ២៧នាក់ស្លាប់ និង ៦០នាក់រងរបួស រយៈពេល ៣ថ្ងៃ ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ។ នេះបើតាមលោក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។

 
លោក ឆាយ គឹមខឿន បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២២ មានការថយចុះ ២៣លើក ខណៈករណីស្លាប់ ថយចុះ ១១នាក់ ។ ចំណែកករណីរបួសថយចុះ ៦០នាក់ បើធៀបរយៈពេលចូលឆ្នាំខ្មែរ ៣ថ្ងៃដូចគ្នា កាលពីឆ្នាំ២០១៩។
 
ជុំវិញករណីនេះ សារព័ត៌មានថ្មីៗបានទូរស័ព្ទទៅលោក ថី វិសាល អនុប្រធាននាយក​ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ តែមិនមានការឆ្លើយតប។
 
 

© រក្សាសិទ្ធិដោយ thmeythmey.com