ជាតិ
កម្ពុជា នឹង​ធ្លាក់ភ្លៀង១សប្ដាហ៍ទៀត
20, Apr 2022 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ចាប់ពីថ្ងៃទី២០ ដល់ ២៦ ខែមេសា កម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប៉ាស៊ីហ្វិក និងកម្រិតសម្ពាធទាបខ្សោយ។ ស្ថានភាពបែបនេះ អាចបណ្ដាលឱ្យមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដោយអន្លើ។



ការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម នៅអំឡុងសប្ដាហ៍ទី៣ ខែមេសា កម្ពុជានឹងរងឥទ្ធិពលសម្ពាធខ្ពស់ប៉ាស៊ីហ្វិក។ ស្ថានភាពបែបនេះ អាចបណ្ដាលឱ្យបណ្ដាខេត្ត នៅតំបន់វាលទំនាបកណ្ដាល អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ដោយឡែកនៅតំបន់ខ្លះអាចមានភ្លៀងច្រើន។ 
 
ចំណែកឯ តំបន់ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានវិញ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមដោយអន្លើ លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំពោះតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់។ ក្នុងនោះខេត្តកោះកុង អាចទទួលនូវបរិមាណទឹកភ្លៀងច្រើនជាងគេ។ 
 
ក្រសួងធនធានទឹក និងឧតុនិយម ក្រើនរម្លឹកឱ្យពលរដ្ឋយកចិត្តទុកដាក់នឹងការប្រែប្រួលអាកាសធាតុ ខាងលើ ដោយរអាមានគ្រោះថ្នាក់ជាយថាហេតុ៕  
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com