កីឡាជាតិ
ជាតិ
កីឡាករកាយវប្បកម្ម ប្ដេជ្ញាយកមេដាយឲ្យកម្ពុជា ក្នុងការប្រកួតស៊ីហ្គេមនៅវៀតណាម
20, Apr 2022 , 8:59 am        
រូបភាព
អត្តពលិកកាយវប្បកម្ម រូបពីសហព័ន្ធកីឡាកាយវប្បកម្ម
អត្តពលិកកាយវប្បកម្ម រូបពីសហព័ន្ធកីឡាកាយវប្បកម្ម
កីឡាករកាយវប្បកម្ម ប្ដេជ្ញាយកមេដាយឲ្យកម្ពុជា ក្នុងការប្រកួតស៊ីហ្គេមនៅវៀតណាម នាខែឧសភាខាងមុខ។ ពួកគេ ខិតខំហ្វឹកហាត់ ដើម្បីកសាងសមិទ្ធផលជូនជាតិ។


កីឡាកាយវប្បកម្ម ជាប្រភេទកីឡាមួយ ដែលមានសក្ដានុពលនៅកម្ពុជា តាមរយៈការសម្រេចបានសមិទ្ធផលនានា នៅលើឆាកអន្ដរជាតិកន្លងមក។ លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា អត្តពលិកទាំង៣រូបនេះ បានហ្វឹកហាត់យ៉ាងសកម្ម ដើម្បីប្រកួតស៊ីហ្គេមនៅវៀតណាម។ ប្រធានសហព័ន្ធរូបនេះ បានបញ្ជាក់ថា​៖«កីឡាករជម្រើសជាតិ បានប្ដេជ្ញា នឹងធ្វើឲ្យបានល្អបំផុត ក្នុងការដណ្ដើមយកមេដាយជូនជាតិ» ។​ 
 
ក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំង១0ប្រទេស បូករួមទីម័រខាងកើតផងនោះ ប្រទេសដែលខ្លាំងខាងកីឡាកាយវប្បកម្មនេះ គឺមាន ថៃ ម៉ាឡេស៊ី និងវៀតណាម ជាម្ចាស់ផ្ទះ។ វៀតណាម មានសង្ឃឹមក្នុងការដណ្ដើមយកមេដាយមាសច្រើនជាងគេ លើការប្រកួតប្រភេទកីឡាមួយនេះ។
 
ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ចំនួន ៣លើកកន្លងមក កម្ពុជា ទទួលបាន មេដាយមាស៥ ប្រាក់៣ សំរិទ្ធ២ និងជើងឯកពិភពលោក ចំនួន៣លើក ទទួលបាន មេដាយមាស១ ប្រាក់១ និងសំរិទ្ធ២។ 
 
គួរបញ្ជាក់ផងដែរថា ការប្រកួតស៊ីហ្គេមលើកទី៣១ នៅវៀតណាម នឹងឡើងឡើងពីថ្ងៃទី១២-២៣ ខែឧសភា ដែលមានការប្រកួតលើ៤០ប្រភេទវិញាសារ។ កម្ពុជា នឹងបញ្ជូនប្រតិភូ រួមជាមួយអត្ដពលិក ៥៥០នាក់ ទៅលើប្រភេទកីឡា៣៣ប្រភេទ សម្រាប់ចូលរួមស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម៕
 

Tag:
 កាយវប្បកម្ម
  តឹក ប៊ុនវី
© រក្សាសិទ្ធិដោយ thmeythmey.com