ជាតិ
សមត្ថកិច្ច២នាក់ស្លាប់ ខណៈជនសង្ស័យ២នាក់ ត្រូវបានចាប់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន
21, Apr 2022 , 4:32 pm        
រូបភាព
ភ្នំពេញ៖ សមត្ថកិច្ច បានចាប់ខ្លួន​ជនសង្ស័យ២នាក់ ដែលបានបាញ់សមត្ថកិច្ច២រូបស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន។

 
លោក ផល វុធ ជាប្រធានប្រជាការពារក្នុងប៉ុស្តិ៍រដ្ឋបាលឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្ដាលអះអាងថា មេប៉ុស្តិ៍ទួលព្រិច និងប៉ូលិសស្រុកអង្គស្នួល ២នាក់ បានស្លាប់ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន។ ចំណែក សមត្ថកិច្ចឃុំម្នាក់ទៀត រងរបួសធ្ងន់។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកថ្លែងយ៉ាងដូច្នេះថា៖ «មកដល់ពេលនេះ សមត្ថកិច្ចបានចាប់បាន២នាក់ ក្នុងនោះមានជនដៃដល់ម្នាក់ និងបក្ខពួកម្នាក់»។ 
 
ប្រធានប្រជាការពាររូបនេះ បន្ថែមថា ប្រតិបត្តិបង្ក្រាបគ្រឿងញៀននេះ ក្រុមជនល្មើសមានគ្នាប្រមាណ៦ ទៅ៧នាក់។ ពួកគេទាំងនោះ បានបាញ់តដៃជាមួយសមត្ថកិច្ច ។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចស្រុក កំពុងរង់ចាំបញ្ជាពីថ្នាក់លើ ដើម្បីប្រតិបត្តិការស្វែងរកជនល្មើសបន្ថែមទៀត៕ 
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com