ជាតិ
អន្តរជាតិ
ប្រធានរដ្ឋសភាឥណ្ឌា មកកម្ពុជា៤ថ្ងៃ ដើម្បីពង្រឹងមិត្តភាព
21, Apr 2022 , 7:59 pm        
រូបភាព
គណៈប្រតិភូរដ្ឋសភាឥណ្ឌា មកដល់កម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។ រូបពីរដ្ឋសភា_
គណៈប្រតិភូរដ្ឋសភាឥណ្ឌា មកដល់កម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។ រូបពីរដ្ឋសភា_
ដោយ៖ ទេពញាណ

សមាជិកមួយចំនួននៃគណៈប្រតិភូរដ្ឋសភាប្រទេសឥណ្ឌា បានមកដល់កម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ខណៈលោក អំ បឺឡា (OM BIRLA) ប្រធានរដ្ឋសភាឥណ្ឌា នឹងមកដល់កម្ពុជា នៅពេលយប់។   

 
លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា ប្រាប់សារព័ត៌ថ្មីៗថា លោក អំ បឺឡា និងគណៈប្រតិភូរបស់លោក ជិះយន្តហោះក្រុមហ៊ុនឯកជន ដូច្នេះ ហើយ ទើបបានជាពួកគាត់ មកដល់កម្ពុជា នៅពេលវេលាខុសពីគ្នា ដោយអាស្រ័យលើការទិញសំបុត្រយន្តហោះផ្សេងពីគ្នារបស់ពួកគាត់។ 
 
លោក អះអាងថា លោក អំ បឺឡា នឹងចូលជួបពិភាក្សាជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា រួចបន្តទៅជួបពិភាក្សាជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា។ លោក បន្ថែមថា បន្ទាប់ពីជួបសម្តេចទាំង២ហើយ លោក អំ បឺឡា នឹងចូលគាល់ព្រះមហាក្សត្រ។ លោក ផ្តល់ព័ត៌មានទៀត ក្រោយបញ្ចប់ជំនួប លោក អំ អឺឡា នឹងទៅទស្សនានៅខេត្តសៀមរាប។ 
 
អ្នកនាំពាក្យរដ្ឋសភា មានប្រសាសន៍ដូច្នេះថា៖«ដំណើរទស្សនកិច្ចរបស់គាត់ គឺដើម្បីពង្រឹងមិត្តភាពរវាងកម្ពុជានិងឥណ្ឌា»។ 
 
រដ្ឋសភាកម្ពុជា បង្ហោះលើទំព័រហ្វេសប៊ុកថា លោក អំ បឺឡា និងគណៈប្រតិភូរបស់លោក នឹងបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២៕ 
 
 

Tag:
 កម្ពុជា-ឥណ្ឌា
  OM BIRLA
© រក្សាសិទ្ធិដោយ thmeythmey.com