កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ ​​បាល់បោះបុរសកម្ពុជា ជួបម្ចាស់ផ្ទះវៀតណាម ឯក្រុមនារី ប៉ះម៉ាឡេស៊ី
12, May 2022 , 6:19 pm        
រូបភាព
ដោយ៖ ហៀក ឆក

ក្រុមបាល់បោះបុរសកម្ពុជា ត្រូវប្រកួតជាមួយម្ចាស់ផ្ទះវៀតណាម លើវិញ្ញាសា 3x3 នៅថ្ងៃទី១៣ ឧសភា ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣១ ក្នុងប្រទេសវៀតណាម។ ចំណែកក្រុមបាល់បោះកម្ពុជា នារី ត្រូវជួបក្រុមបាល់បោះនារី ម៉ាឡេស៊ី។


ក្រុមបាល់បោះកម្ពុជាកន្លងមកធ្លាប់ជួបក្រុម វៀតណាម ២ដង ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម ។ ក្នុងនោះឆ្នាំ ២០១៥ កម្ពុជា ឈ្នះ វៀតណាម ៧៨ ពិន្ទុ ទល់នឹង ៦០ ពិន្ទុ និងឆ្នាំ២០១៧ កម្ពុជា ចាញ់វៀតណាម ៩០ ទល់នឹង ៩៥ ។ ៣ប្រកួតចុងក្រោយរបស់កម្ពុជា ចាញ់២ ឈ្នះ ១ រីឯ វៀតណាម ចាញ់ ២ ឈ្នះ ១ ដូចគ្នា។
 
ក្រុមបាល់បោះកម្ពុជា បុរស ត្រូវជួប ក្រុមម្ចាស់ផ្ទះ វៀតណាម នៅកីឡដ្ឋាន Thang Tri Gymansium វេលាម៉ោង ៩:២០ នាទី, ជួបក្រុមបាល់បោះ ហ្វីលីពីន ម៉ោង ១១:០០ នាទី, ជួបថៃ ម៉ោង ១៥:៤០ នាទី។ 


 
សមាសភាពកីឡាករបាល់បោះកម្ពុជា 3x3 មាន Jonathan So, សយ ពិសី, ធា វុត្ថា, Richard Hu, Mike Seng, Sophara Chinជិន សុភារ៉ា, ទេ សេង​ ឡុង, Alan Khou, ហុង ផេងឡុង, Vathana Vathana, Chhorat Tep, និង គុន វិទូ។ សម្រាប់កីឡាបាល់បោះកម្ពុជា ប្រភេទ 3x3 ដែលមានគ្រូបង្វឹកជនជាតិ នីហ្សេរីយ៉ា បានពង្រឹងសមត្ថភាពយ៉ាងខ្លាំងមុនការប្រកួតនេះ។
 
ដោយឡែកសមាសភាពកីឡាការិនីបាល់បោះកម្ពុជា 3x3 មាន សួន ស៊ីណា, សេដ្ឋា សេដ្ឋាគុណ, ទីណា សេដ្ឋាគុណនិង គង់ ចាស្មីន។ ក្រុមបាល់បោះកម្ពុជា នារី ត្រូវជួបក្រុមបាល់បោះនារី ម៉ាឡេស៊ី ម៉ោង ១០:២០ នាទី, ជួប ហ្វីលីពីន ម៉ោង ១២:០០នាទី, ជួបម្ចាស់ផ្ទះវៀតណាម ម៉ោង ១៦:៤០ នាទី។
សម្រាប់កីឡាបាល់បោះកម្ពុជា មាន​CBF (បុរស) និង UCBA (នារី) ជាក្រុមតំណាងប្រទេសកម្ពុជា៕
 

Tag:
 បាល់បោះ
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com