កីឡាជាតិ
ជាតិ
ប៉េតង់៖ អ៊ុក ស្រីមុំ និង សុខ ចាន់មាន ឡើងទៅវគ្គដណ្តើមយកមេដាយរៀងៗខ្លួន
13, May 2022 , 11:14 am        
រូបភាព
ដោយ: រួបរួម
កីឡាការិនីប៉េតង់ អ៊ុក ស្រីមុំ និង កីឡាករ សុខ ចាន់មាន សុទ្ធតែឡើងបន្តទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើវិញ្ញាសាវាយយកពិន្ទុរៀងៗខ្លួន នាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ លើមជ្ឈមណ្ឌលកីឡាក្រុងហាណូយ  នាថ្ងៃទី១៣ ខែឧសភានេះ។



លើវិញ្ញាសាវាយយកពិន្ទុផ្នែកនារី អ៊ុក ស្រីមុំ បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ដោយសម្រេចបាន២៥ពិន្ទុ ខណៈកីឡាការិនីមីយ៉ាន់ម៉ា បានលេខ១ ដោយរកបាន៤១ពិន្ទុ, កីឡាការិនីវៀតណាម ២៧ពិន្ទុ, កីឡាការិនីឡាវ២៦ពិន្ទុ។

នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ អ៊ុក ស្រីមុំ ត្រូវប៉ះកីឡាការិនីមីយ៉ាន់ម៉ា  Khin Cherry Thet ខណៈកីឡាការិនីវៀតណាម Hien Nguyen Thi ជួបកីឡាការិនីឡាវ Bovilak Thepphakan។ កីឡាការិនីម៉ាឡេស៊ី Nurul Balqis Fuzian បានធ្លាក់ចេញ ដោយរកបានតែ២៤ពិន្ទុ។

សម្រាប់វិញ្ញាសាវាយយកពិន្ទុបុរស សុខ ចាន់មាន បញ្ចប់ចំណាត់ថ្នាក់លេខ៣ក្នុងចំណោមកីឡាករ៦នាក់។  ចាន់មាន សម្រេចបាន៣១ពិន្ទុ ខណៈកីឡាករវៀតណាម បាន៤៥, កីឡាករថៃ បាន៣០ និងកីឡាករមីយ៉ាន់ម៉ា បាន២៨។

នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ចាន់មាន ត្រូវប៉ះកីឡាករថៃ Supan Thongphoo ខណៈកីឡាករវៀតណាម Dung Nguyen Van ប៉ះកីឡាករមីយ៉ាន់ម៉ា Win Thurain Tun។ កីឡាករឡាវ Sisomphone Vannachone (២៦ពិន្ទុ) និងកីឡាករម៉ាឡេស៊ី Mohamad Nuzul Azwan Ahmad Temizi បានហាលអាវ៕







Tag:
 ស៊ីហ្គេម
  ប៉េតង់
© រក្សាសិទ្ធិដោយ thmeythmey.com