កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ វូស៊ូកម្ពុជា រំពឹង​ទទួល​បាន​ជោគជ័យខ្ពស់ដូចកាលពីឆ្នាំ២០១៣
13, May 2022 , 12:59 pm        
រូបភាព
ដោយ៖ ហៀក ឆក 

អត្តពលិកកីឡាវូស៊ូកម្ពុជា ត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួត នាថ្ងៃទី ១៣ ឧសភា ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាម។ បន្ទាប់ពីធ្វើដំណើរទៅដល់ប្រទេស វៀតណាម កាលពីថ្ងៃទី១១ ឧសភា ក្រុមអត្តពលិកកម្ពុជា បានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតដណ្តើមជ័យជម្នះនៅសង្វៀន Cau Giay Gymnasium ខេត្ត Cau Giay លើវិញ្ញាសា Wushu Sanda។

 
សម្រាប់កីឡា វូស៊ូ កម្ពុជា ដែលធ្លាប់ទទួលបានបទពិសោធន៍ និងសមទ្ធផលនានា កន្លងមក ដែលនាំឲ្យកីឡានេះឈានជើងចូលប្រកួតប្រជែងដណ្តើមមេដាយមាសក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។ កីឡានេះធ្វើបានល្អបំផុតនៅឆ្នាំ២០១៣ គេទទួលបាន មេដាយមាស ៤ ក្នុងប្រទេសមីយ៉ានម៉ា ក្នុងព្រឹត្តការណ៍កីឡាអាស៊ីអាគ្នេយ៍ លើវិញ្ញាសាការប្រយុទ្ធ Arnis កម្រឹតស្រាល ដោយកីឡាករ  ម៉េងលី យ៉ុង។
 


កីឡាករ វូស៊ូ កម្ពុជាមានចំនួន ៤រូប មុំ សាមិត្តប្រាំពីរកែវ,ម៉ៅ មុយចន្ថាឬទ្ធិ,បេង រតនា និងឈួន ប៊ុនថៃ រីឯកីឡាការិនី មានពីរូបគឺ ផាត់ ដានី និងសាម ម៉ារី។ លោក មុយ គាវ ជាគ្រូបង្វឹក និងគ្រូជំនួយ លោក ម៉ៅ ចន្ថាវុធ។
 
គួបញ្ជាក់ផងដែរថា សម្រាប់កីឡា វូស៊ូ កម្ពុជាបុរស នឹងត្រូវប្រកួតដំបូងជាមួយ ថៃ នាសង្វៀន Cau Giay Gymnasium វេលាម៉ោង ១៥ និង ០០ នាទី ថ្ងៃទី១៣ ឧសភា លើវិញ្ញាសា Wushu Men’s Sanda ក្នុងប្រភេទទម្ងន់ ៦៥ គីឡូក្រាម។ ចំណែក នារី ត្រូវជួប ម្ចាស់ផ្ទះវៀតណាម ក្នុងពេលថ្ងៃជាមួយគ្នា លើវិញ្ញាសា Wushu Women’s Sanda ក្នុងប្រភេទទម្ងន់ ៤៨ គីឡូក្រាម៕
 
 

Tag:
 វូស៊ូ
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com