កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ កម្ពុជាមេដាយមាស១ ប្រាក់៣ និងសំរឹទ្ធ៤ ខណៈម្ចាស់ផ្ទះវៀតណាមបន្តនាំមុខដាច់គេ
14, May 2022 , 11:48 am        
រូបភាព
ក្រុមអ្នកគាំទ្រ​កម្ពុជា នាការប្រកួតឃីកបុកស៊ីងកាលពីយប់ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២២
ក្រុមអ្នកគាំទ្រ​កម្ពុជា នាការប្រកួតឃីកបុកស៊ីងកាលពីយប់ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២២
ដោយ: រួបរួម
កាលពីថ្ងៃទី១៣ ខែមករា កីឡាឃីកបុកស៊ីង ទទួលបានមេដាយមាស១ ប្រាក់៣ និងសំរឹទ្ធ១ បន្ទាប់ពីប៉េតង់ទទួលបានសំរឹទ្ធ២ បន្ថែមលើមេដាយសំរឹទ្ធ១ទៀតពីកីឡាទូករ៉ូអ៊ីង។ មកដល់ពេលនេះ កម្ពុជាទទួលបានមេដាយសរុបចំនួន៨ ហើយស្ថិតនៅលេខរៀងទី៨ ក្នុងចំណោម១១ប្រទេស ខណៈវៀតណាមនាំមុខគេលើគ្រប់ចំនួនមេដាយ។

 
វៀតណាម មានមេដាយមាស២៦ ប្រាក់១៤ និងសំរឹទ្ធ២៣ ដោយនាំមុខដាច់លើម៉ាឡេស៊ី ដែលស្ថិតនៅលេខ២ ជាមួយនឹងមេដាយមាស១១ ប្រាក់៥ និងសំរឹទ្ធ១៣។ ឥណ្ឌូណេស៊ី មានមេដាយមាស៨ ប្រាក់៩ និងសំរឹទ្ធ២។
 
ថៃស្ថិតនៅលេខ៤ ដោយមានមេដាយមាស៦ ប្រាក់៩ និងសំរឹទ្ធ១៩ បន្ទាប់មក ហ្វីលីពីនឈ្នះមេដាយមាស៥ ប្រាក់១២ និងសំរឹទ្ធ១១។ សិង្ហបុរី និងមីយ៉ាន់ម៉ា មានមេដាយមាស២ដូចគ្នា ប៉ុន្តែសិង្ហបុរីលើសចំនួនមេដាយប្រាក់ និងសំរឹទ្ធ។
 
កម្ពុជាជាប្រទេសទី៨ដែលឈ្នះមេដាយមាស ដែលសម្រេចបានដោយកីឡាករឃីកបុកស៊ីង ទូច រ៉ាឆាន់ (ហៅ បឺតសង្ឃឹម)។ កាន់ ម៉េងហុង, លន់ បញ្ញា និងឈឿន ល្វៃ បានមេដាយប្រាក់ ខណៈកីឡាករឃីកបុកស៊ីងម្នាក់ទៀត គឺ សាន រ៉ាគីម បានមេដាយសំរឹទ្ធ។ មេដាយសំរឹទ្ធ២ បានពីកីឡាប៉េតង់ ដែលសម្រេចបានដោយ អ៊ុក ស្រីមុំ និងមេដាយសំរឹទ្ធ១ទៀតរបស់កម្ពុជារកបានដោយកីឡាករ ផន សុភា និង ជៅ សំរេច លើកីឡាករប្រណាំងទូករ៉ូអ៊ីង។
 
 

ឡាវស្ថិតនៅពីក្រោមកម្ពុជា ដោយឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ៣ ព្រុយណេបានប្រាក់១ សំរឹទ្ធ១ ខណៈទីម័រខាងកើត មិនទាន់មេដាយរាប់ឡើយ៕ 
 

Tag:
 ស៊ីហ្គេម
  Kickboxing
© រក្សាសិទ្ធិដោយ thmeythmey.com