កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal រក្សា​ការ​ឈរ​កំ​ពូល​តា​រាង ខណៈ​បច្ចេក​វិទ្យា​​ជួយ​ដល់ Man City
19, Jan 2014 , 11:05 am        
រូបភាព
ដោយ: ថ្មីៗ
Arsenal បានរ​ក្សា​ការ​នាំ​មុខ​របស់​ពួក​គេ​ក្នុង​ក្រប​ខ័ណ្ឌ Premier League តាម​រយៈ​ការ​ផ្តួល Fulham ២-០ កាល​ពី​ថ្ងៃ​សៅរ៍ ខណៈ​ដែល​ប្រព័ន្ធ​បច្ចេក​វិទ្យា​មើល​គ្រាប់​បាល់ បាន​ជួយ​ឲ្យ​ដល់ Manchester City នៅ​ពេល​ដែល​ពួក​គេ​បានផ្តួល Cardiff City​។



Arsenal ដឹង​ថា ការ​មិន​ទទួល​ជ័យ​ជម្នះ​អាច​នឹង​អនុ​ញ្ញាត​ឲ្យ Man City ឡើង​ឈរ​ពី​លើ​ពួក​គេ ប៉ុន្តែ Santi Cazorla បាន​ស៊ុត​បាត់​បញ្ចូល​ទី​ពីរ​គ្រាប់​ក្នុង​តង់​ទី​២​​ដើម្បី​ជួយ​ឲ្យ​ពួក​គេ​​ផ្តួល Fulham នៅ​កីឡ​ដ្ឋាន Emirates តែ​ម្តង​។

អ្នក​ចាំ​ទី Maarten Stekelenburg របស់ Fulham បាន​ធ្វើ​ឲ្យ Arsenal ខក​ចិត្ត​ក្នុង​តង់​ទី​១ ប៉ុន្តែ រូប​គេ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ​នៅ​នាទី ទី​៥៧ នៅ​ពេល​ដែល Cazorla បាន​ស៊ុត​បាល់​ផុត​ដៃ​របស់​គេ ក្រោយ​ពី​ការ​លេង​ស៊ី​ចង្វាក់​គ្នា​យ៉ាង​ល្អ​រវាង Olivier Giroud និង Jack Wilshere នៅ​មុន​ពេល​ខ្សែ​បម្រើ​សញ្ជាតិ​អេ​ស្ប៉ាញ​រូប​នេះ បាន​បន្ថែម​គ្រាប់​បាល់​ទី​២​ក្នុង​រយៈ​ពេល​៥​នាទី​ក្រោយ​មក​។

នៅ​ខណៈ​នោះ​ផង​ដែរ ខ្សែ​ប្រយុទ្ធ Edin Dzeko បាន​រកគ្រាប់​បាល់​បញ្ចូល​ទី​បើក​ឆាក​នៅ​នាទី ទី​១៤ ជា​មួយ​គ្រាប់​បាល់​មួយ​ដែល​ជា​គ្រាប់​បាល់​ទី​១០០​របស់ Man City ក្នុង​រដូវ​កាល​នេះ និង​ជា​គ្រាប់​បាល់​ទី​១​ដែល​ប្រព័ន្ធ​បច្ចេក​វិទ្យា​មើល​គ្រាប់​បាល់​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​កាត់​សេច​ក្តី​ក្នុង Premier League ក្នុង​ពេល Man City ផ្តួល Cardiff ៤-២​៕

លទ្ធ​ផល​កាល​ពី​ថ្ងៃ​សៅរ៍
ក្រប​ខ័ណ្ឌ​អង់​គ្លេស Premier League

Sunderland 2-2 Southampton
Crystal Palace 1-0 Stoke
Norwich 1-0 Hull
West Ham 1-3 Newcastle
Liverpool 2-2 Aston Villa

ក្រប​ខ័ណ្ឌ​អេ​ស្ប៉ាញ La Liga
Real Betis 0-5 Real Madrid
Elche 2-0 Rayo Vallecano
Granada CF 0-0 Osasuna
Espanyol 1-0 Celta de Vigo

ក្រប​ខ័ណ្ឌ​អ៊ី​តាលី Serie A
Roma 3-0 Livorno
Juventus 4-2 Sampdoria

ក្រប​ខ័ណ្ឌ​បារាំង Ligue 1
Bastia 1-0 Bordeaux
Lorient 2-0 Guingamp
Nice 2-0 Ajaccio
Rennes 0-0 Evian Thonon Gaillard
Sochaux 0-2 Montpellier

ប្រែ​សម្រួល​ដោយ ផេង សំ​ណាង




© រក្សាសិទ្ធិដោយ thmeythmey.com