កីឡាជាតិ
អន្តរជាតិ
លោក​ Tuchel ទទូចឱ្យម្ចាស់ថ្មី Chelsea ចូលកាន់កាប់ក្លិបឱ្យលឿនតាមតែអាចធ្វើបាន
19, May 2022 , 2:15 pm        
រូបភាព
លោក Thomas Tuchel គ្រូបង្វឹកក្លិប Chelsea ថ្ងៃទី១៨ ខែឧសភា ទទូចឱ្យម្ចាស់ថ្មីរបស់ Chelsea ចូលមកកាន់កាប់ក្លិបឱ្យបានកាន់តែលឿនតាមតែអាចធ្វើបាន។ ក្រុមតោខៀវទើបតែរកបានម្ចាស់ថ្មី ដែលជាសម្ព័ន្ធរបស់មហាសេដ្ឋីអាម៉េរិក នាដើមខែឧសភានេះ។


Chelsea បានយល់ព្រមលក់ក្លិបទៅឱ្យម្ចាស់ថ្មី ដែលជាសម្ព័ន្ធភាពរបស់មហាសេដ្ឋីអាម៉េរិកលោក Todd Boehly, ក្រុមហ៊ុន Clearlake Capital, Mark Walter មហាសេដ្ឋីអង់គ្លេស និងលោក Hansjorg Wyss មហាសេដ្ឋីស្វីស ក្នុងតម្លៃ ៤,២៥ពាន់លានផោន (៥,២៦ពាន់លានដុល្លារ)។ ម្ចាស់ក្លិបថ្មីបានសន្យាវិនិយោគប្រាក់ចំនួន ១,៧៥ពាន់លានផោន(២,១៧ពាន់លានផោន) មកកាន់ក្លិប ក្រោយពេលការផ្ទេរបានបញ្ចប់នាចុងខែឧសភានេះ។
 
និយាយក្នុងសន្និសិទកាសែតមុនការប្រកួតរវាង Chelsea ទល់និងក្រុម Leicester City គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់បានទទូចឱ្យឱ្យម្ចាស់ថ្មីមកកាន់កាប់ក្លិបឱ្យបានឆាប់រហ័សបំផុត។
 
«ខ្ញុំបានដឹងអំពីរបាយការណ៍ ប៉ុន្តែមកដល់ពេលនេះមិនមានព័ត៌មានថ្មីណាមួយឡើយ ខ្ញុំមិនដឹងអំពីរបុគ្គលិកលក្ខណៈរបស់ម្ចាស់ថ្មីដែលជិតមកដឹកនាំឡើយ ដូច្នេះរង់ចាំមើល។ ខ្ញុំនៅតែទទូចចង់ឱ្យម្ចាស់ថ្មីចូលមកដឹកនាំក្លិបឱ្យបានកាន់តែលឿនតាមតែអាចទៅបាន។ យើងនឹងមានលទ្ធភាពស្វែងរកកីឡាករសម្រាប់រដូវកាលបន្ទាប់។»។
 
ក្រុមតោខៀវកាលពីថ្ងៃទី១៤ ខែឧសភា បានប្រកួតចាញ់ក្រុម ​Liverpool ក្នុងការប្រកួតពានរង្វាន់ FA Cup វគ្គផ្តាច់ព្រ័ត្រ ដោយការទាត់បាល់កាត់សេចក្តី១១ ម៉ែត្រ។ នេះជាការចាញលើកទីពីររបស់តោខៀវក្រោមថ្វីជើង Liverpool ដោយកាលពីខែកុម្ភៈក្នុងពានរង្វាន់ EFL Cup វគ្គផ្តាច់ព្រ័ត្រ។
 
ទោះជាក្លិបជួបបញ្ហានាជិតបញ្ចប់រដូវកាលក្តីជុំវិញបញ្ហាពីសំណាក់ម្ចាស់ក្លិបចាស់លោក Roman Abramovich លោក Tuchel ក៏សង្ឃឹមក្រុមទទួលបានចំណាត់ថ្នាក់លេង៣នៅ Premier league ទោះក្រុមរងបរាជ័យច្រើននារយៈពេលចុងក្រោយ៕
 

Tag:
 Thomas Tuchel
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com