ជាតិ
សង្គមជាតិ
ចាប់បុរសចិន៣នាក់ ជាមួយគ្រឿងញៀននិងសារធាតុផ្សំដល់ទៅ៨៦គីឡូក្រាម
25, May 2022 , 6:01 pm        
រូបភាព
បុរសចិន២នាក់ ក្នុងចំណោម៣នាក់ ដែលត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ រូបពីទំព័រហ្វេសប៊ុករបស់មន្ទីរប្រឆាំងគ្រឿងញៀន
បុរសចិន២នាក់ ក្នុងចំណោម៣នាក់ ដែលត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ រូបពីទំព័រហ្វេសប៊ុករបស់មន្ទីរប្រឆាំងគ្រឿងញៀន
ដោយ៖ វ៉ន ស៊ីចេន
 
ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជា បានចាប់បុរសជនជាតិចិន៣នាក់ ដោយរឹបអូសគ្រឿងញៀន៣០គីឡូក្រាម និងសារធាតុផ្សំ៥៦គីឡូក្រាម។ នេះបើតាមការផ្សាយមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។

 
ការបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើ គឺនៅទីតាំង៣ផ្សេងពីគ្នា។ ទីតាំងទី១ ស្ថិតនៅសង្កាត់និរោធ​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទីតាំងទី២ ស្ថិតនៅក្រុងព្រះសីហនុ​។ ទីតាំងទី៣ ស្ថិតនៅសង្កាត់លេខ៣ ខេត្តព្រះសីហនុ។ 
 
មន្ទីរប្រឆាំងគ្រឿងញឿន បញ្ជាក់ដូច្នេះថា៖ «ចំពោះជនសង្ស័យ និងវត្ថុតាងទាំងអស់ ពេលនេះត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធីច្បាប់»៕ 
 
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com