ជាតិ
ពីនេះ ពីនោះ
របួស២នាក់ និងខូចខាតផ្ទះ៣៨ខ្នង នៅស្រុកគងពិសី ដោយសារខ្យល់កន្ត្រាក់
31, May 2022 , 5:29 pm        
រូបភាព
 ផ្ទះពលរដ្ឋ៣៨ខ្នង រងការប៉ះពាល់ដោយខ្យល់កន្ត្រាក់ ក្នុងស្រុកគងពិសី_ ខេត្តកំពង់ស្ពឺ។
ផ្ទះពលរដ្ឋ៣៨ខ្នង រងការប៉ះពាល់ដោយខ្យល់កន្ត្រាក់ ក្នុងស្រុកគងពិសី_ ខេត្តកំពង់ស្ពឺ។
ភ្លៀងធ្លាក់ លាយឡំនឹងខ្យល់កន្ត្រាក់ នៅថ្ងៃ៣០ ខែឧសភា បានបណ្ដាលឱ្យពលរដ្ឋ២នាក់រងរបួសនិង ប៉ះពាល់ផ្ទះចំនួន៣៨ខ្នង ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។


ក្រោយហេតុការណ៍ខាងលើនេះ បច្ចុប្បន្នអាជ្ញាធរចុះជួយអន្តរគមន៍ ខណៈអ្នករងរបួសបានធូរស្បើយផងដែរ។ គ្រោះមហន្តរាយខ្យល់កន្ត្រាក់ លាយឡំនឹងភ្លៀងធ្លាក់ នៅថ្ងៃទី៣០ ខែឧសភាបណ្ដាលឱ្យពលរដ្ឋ២នាក់រងរបួសស្រាល ផ្ទះពលរដ្ឋ៣៤ខ្នងប៉ះពាល់ស្រាល របើកដំបូល៣ខ្នងនិងរលំទាំងស្រុងមួយខ្នង ។ នេះជាការអះអាងរបស់ លោក ចែម ភឺនរីម វុទ្ធីអភិបាលស្រុកគងពិសី។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ២៥រាជធានី-ខេត្ត តាមទូរស័ព្ទ អភិបាលស្រុកគងពិសីរូបនេះបន្ថែមថា បច្ចុប្បន្នពលរដ្ឋរងគ្រោះទាំងពីរនាក់ខាងលើបានធូរស្បើយហើយ។ អាជ្ញាធរខេត្តរួមនឹងកាកបាទក្រហម ក៏បានចុះទៅទីតាំងដោយផ្ទាល់  ដើម្បី​ពិនិត្យ និងសួរសុខទុក្ខ នារសៀលថ្ងៃទី៣១ខែឧសភានេះ។ ជាមួយគ្នានេះ លោក ចែមភឺនរីម វុទ្ធីអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះហេតុការណ៍គ្រោះមហន្តរាយធម្មជាតិនេះផងដែរ។ 

គួរជម្រាបផងដែរថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែមិថុនា កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប ស្ថិតនៅភាគខាងលើប្រទេស ឡាវ និងប្រទេសវៀតណាម
រួមជាមួយខ្យល់មូសុងនិរតីកម្រិតខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា មានភ្លៀងធ្លាក់តិចទៅបង្គួររួមនឹងខ្យល់កន្ត្រាក់ផងដែរ៕
 
 

Tag:
 ThmeyThmey25
  ខ្យល់កន្ត្រាក់
  កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com