ជាតិ
ពីនេះ ពីនោះ
ភ្លៀងនឹងបន្តធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់មួយសប្ដាហ៍ទៀត
01, Jun 2022 , 7:59 am        
រូបភាព
ភ្លៀងធ្លាក់កម្រិតមធ្យម ក្នុងស្រុកសំបូរ ខេត្តក្រចេះ។ រូបភាពពី ទំព័រហ្វេសប៊ុក ក្រសួងធនធានទឹក និងឧតុនិយម។
ភ្លៀងធ្លាក់កម្រិតមធ្យម ក្នុងស្រុកសំបូរ ខេត្តក្រចេះ។ រូបភាពពី ទំព័រហ្វេសប៊ុក ក្រសួងធនធានទឹក និងឧតុនិយម។
ភ្នំពេញ៖ កម្ពុជា នឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប ស្ថិតនៅភាគខាងលើប្រទេស ឡាវ និងប្រទេសវៀតណាម រួមជាមួយខ្យល់មូសុងនិរតីកម្រិតខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យ តំបន់មួយចំនួនក្នុងប្រទេសកម្ពុជា មានភ្លៀងធ្លាក់តិចទៅបង្គួរ។


យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី០១-០៧ ខែមិថុនា នៅតំបន់ទំនាបកណ្ដាល នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ។ ចំណែកតំបន់ខ្ពង់រាបវិញ នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ ខណៈតំបន់សមុទ្រអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមទៅច្រើន។
 
តាមសេចក្ដីជូនដំណឹងដដែល ក្រៅពីភ្លៀងធ្លាក់ តាមបណ្ដាតំបន់ទំនាបកណ្ដាល និង តំបន់ខ្ពង់រាប លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ រីឯតំបន់មាត់សមុទ្រ នឹងមានរលកសមុទ្រក្នុងកម្រិតពីមធ្យមទៅបង្គួរផងដែរ។
 
គួរជម្រាបផងដែរថា ម្សិលមិញនេះ មានករណីភ្លៀងធ្លាក់ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរបួសពលរដ្ឋ និងខូចខាតផ្ទះពលរដ្ឋមួយចំនួន ស្ថិតក្នុងឃុំស្តុក ឃុំអង្គពពេល ឃុំមហាឫស្សី និងឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នេះបើតាមព័ត៌មានបឋមពីក្រសួងធនធានទឹក និងឧតុនិយម៕
 

ករណីខ្យល់កន្ត្រាក់ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។
 

Tag:
 ThmeyThmey25
  អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com