កីឡាជាតិ
ជាតិ
Mouzinho នឹងប្រកួតឲ្យអង្គរថាយហ្គឺ បន្ទាប់ពីមិត្តភាពរវាងកម្ពុជា និងទីម័រខាងកើត
02, Jun 2022 , 9:39 am        
រូបភាព
អង្គរថាយហ្គឺ បានប្រកាសជាផ្លូវការនូវការព្រមព្រៀងចុះកិច្ចសន្យាជាមួយ Mouzinho Barreto de Lima ខ្សែប្រយុទ្ធជម្រើសជាតិទីម័រខាងកើត នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២។ កីឡាកររូបនេះ ត្រូវបានចាត់ទុកជាកីឡាករឆ្នើមមួយរូបរបស់ទីម័រខាងកើត។


Mouzinho ជាកីឡាករ ដែលទើបចុះកិច្ចសន្យាជាមួយអង្គរថាយហ្គឺ នឹងត្រូវចូលរួមជាមួយជម្រើសជាតិទីម័រខាងកើត ក្នុងជំនួបមិត្តភាពជាមួយកម្ពុជា ដែលនឹងធ្វើទៅនៅថ្ងៃទី២ ខែមិថុនា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ អតីតកីឡាករ មកពីក្លិប SLB Laulara ជាកីឡាករ ដែលរកគ្រាប់បាល់ច្រើនជាងគេ ប្រចាំរដូវកាល២០២១ នៃលីគកំពូលទីម័រ។
 
ដោយសារការមមាញឹកប្រកួតសម្រាប់ជម្រើសជាតិផង ព្រមទាំងការឈប់សម្រាករបស់ក្លិបអង្គរថាយហ្គឺផងនោះ Mouzinho នឹងមកចូលរួមក្លិបមូលដ្ឋាននៅសៀមរាបមួយនេះ ក្រោយពេលការប្រកួតCPL ចាប់ផ្ដើមដំណើរការ។ កីឡាកររូបនេះ នឹងប្រកួតឲ្យអង្គរថាយហ្គឺ ក្នុងតួនាទីខ្សែប្រយុទ្ធ៕
 

Tag:
 បាល់ទាត់
  Mouzinho
© រក្សាសិទ្ធិដោយ thmeythmey.com