ជាតិ
សង្គមជាតិ
Apple បិទកម្មវិធីចំនួន១,៦លានចេញពី App Store ព្រោះមានហានិភ័យដល់អ្នកប្រើប្រាស់
07, Jun 2022 , 8:59 am        
រូបភាព
រូបថត ៖ Thun Senghong
រូបថត ៖ Thun Senghong
ដោយ ៖ ធន់ សេងហុង​
 
ក្រុមហ៊ុន Apple  បានបិទកម្មវិធី ដែលអាចមានហានិភ័យដល់អ្នកប្រើប្រាស់ចំនួន ១,៦លាន ចេញពី App Strore។  លើសពីនេះទៅទៀត Apple ក៏បានបញ្ឈប់ប្រតិបត្តិការក្លែងប​ន្លំដែលមានចំនួនទឹកប្រាក់ជិត ១,៥ ពាន់លានដុល្លារ ​ផងដែរ។​

 
កម្មវិធីដែលមានហានិភ័ចំនួន ១,៦លាន ត្រូវបានក្រុមហ៊ុន Apple សម្រេចលុបចេញពី App Store របស់ខ្លួន​ ដើម្បីការពារអ្នកប្រើប្រាស់ នៅក្នុងឆ្នាំ២០២១។ នេះបើយោងតាមការចុះផ្សាយ របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (ACCD ) ដោយស្រង់ទិន្នន័យវិភាគការក្លែងបន្លំថ្មី ដែលក្រុមហ៊ុន​Apple ទើបចែករំលែក នាថ្ងៃទី១មិថុនា ឆ្នាំ២០២២។ ​
 
បើតាមACCD ក្នុងយុទ្ធនាការបិទកម្មវិធីដែលមានហានិភ័យដល់អ្នកប្រើប្រាស់នេះ Apple បានបិទគណនីអ្នកអភិវឌ្ឍកម្មវិធីក្លែងបន្លំជាង ៨០ម៉ឺនគណនី និង Apple បានច្រានចោលកម្មវិធីជាង ៣,៤ ម៉ឺនកម្មវិធី ដែលមានលួចបង្កប់​ជាមួយមុខងារផ្សេងៗ។ ​Apple ក៏បានបិទកម្មវិធីប្រមាណ ១៥,៧ ​ទៀត ដែលជាកម្មវិធី Spam ឬ Copy Cat ។ លើសពីនេះ  Apple  ក៏បានលុប​បញ្ឈប់ប្រតិបត្តិការក្លែងប​ន្លំ ដែលមានទំហំទឹកប្រាក់ជិត ១,៥ពាន់លានដុល្លារ។​
 
ដើម្បីបង្ការហានិភ័យផ្សេងៗ ក្នុងការទាញយកកម្មវិធីពី App Store ឬ Play Store  នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បន្តក្រើនរំឭកដល់អ្នកប្រើប្រាស់ ឱ្យប្រុងប្រយ័ត្នខ្ពស់ ក្នុងការយកកម្មវិធី ជាពិសេសកម្មវិធីដែលលោកអ្នកមិនត្រូវការចាំបាច់ប្រើប្រាស់  ព្រោះតែកម្មវិធីទាំងនោះ អាចធ្វើឱ្យទូរសព្ទដៃលោកអ្នកមានដំណើរការយឺត ហើយថែមទាំងអាចបង្កប់នូវកម្មវិធីមេរោគទៀតផង។​
  


 បើតាម ACCD ពលរដ្ឋមុននឹងទាញយកកម្មវិធីណាមួយមកប្រើប្រាស់ សូមពិនិត្យ និងមានភាពប្រុងប្រយ័ត្នខ្ពស់ ចំពោះការអនុញ្ញាតដែលបានស្នើសុំ (Permission Repuested) នាពេលដំឡើងកម្មវិធី ពិសេសទាក់ទងទៅនឹងការស្នើសុំតាមដានទីតាំង។​
 
រយៈពេលមួយខែកន្លងមកនេះ Apple បានរកឃើញកម្មវិធីជាង ៣,៣លានករណី ដែលត្រូវបានចែកចាយដោយខុសច្បាប់ តាមរយៈកម្មវិធីអភិវឌ្ឍន៍សហគ្រាស (Enterprise Developer Program) របស់ខ្លួន៕
 

Tag:
 ACCD Apple
© រក្សាសិទ្ធិដោយ thmeythmey.com