កីឡាជាតិ
ជាតិ
CAMSOC គ្រោងជួបស្ថាប័នផ្សព្វផ្សាយ ជុំវិញស៊ីហ្គេមឱ្យបានទូលំទូលាយ
12, Jun 2022 , 8:29 am        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២
លោក វ៉ាត់ ចំរើន អគ្គលេខធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (Camsoc) គ្រោងជួបស្ថាប័នផ្សព្វផ្សាយនៅកម្ពុជា នាអំឡុងពេលសប្ដាហ៍ក្រោយ ដើម្បីឲ្យជួយផ្សព្វផ្សាយបញ្ជ្រាបពីព្រឹត្តិការណ៍ស៊ីហ្គេម ឲ្យកាន់តែទូលំលាយថែមទៀត ។

 
លោក វ៉ាត់ ចំរើន អគ្គលេខធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ បានប្រាប់មកកាន់សារព័ត៌ថ្មីៗតាមទូរសព័្ទថា Camsoc បានរៀបចំការផ្សព្វផ្សាយមួយចំនួនហើយ ដោយក្នុងនោះមានវេបសាយ និងផែនការផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន។
 
Camsoc ក៏គ្រោងនឹងរៀបចំជួបជាមួយពិធីករ តាមទូរទស្សន៍ ក៏ដូចជាអ្នកសារព័ត៌មាន ពីប៉ុស្ដិ៍ទូរទស្សន៍ វិទ្យុ និងក្រុមហ៊ុនផលិតកម្ម ដើម្បីបញ្ជ្របចំណេះដឹងអំពីស៊ីហ្គេម ជាពិសេសឲ្យស្ថាប័នទាំងនោះ ជួយផ្សព្វផ្សាយព័ត៌មានស៊ីហ្គេមនាឆ្នាំ២០២៣ ឲ្យកាន់តែទូលំទូលាយថែមទៀត។ ការជួបជុំនេះ Camsoc គ្រោង នឹងរៀបចំនាអំឡុងពេលសប្ដាហ៍ក្រោយ ។ នេះបើតាមការបញ្ជាក់ប្រាប់ពីលោក វ៉ាត់ ចំរើន។ 
 
«ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវការកិច្ចសហការ ដើម្បីធ្វើការងារនេះ នឹងដាក់ចេញនូវយុទ្ធនាការផ្សព្វផ្សាយ និងខ្លឹមសារ នៃការផ្សព្វផ្សាយ។ ការផ្សព្វផ្សាយអំពីប៉ាវចនារបស់ស៊ីហ្គេម គឺកីឡារស់ក្នុងសន្ដិភាព និងយុទ្ធនាការផ្សេងៗទៀតដូចជា យុទ្ធនាការកម្ពុជាស្អាត , ប្រជាជនម្នាក់លេងកីឡាមួយមុខ, យុទ្ធនាការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងយុទ្ធនាការកាត់បន្ថយគ្រឿងញៀន។ការងារផ្សព្វផ្សាយ គឺផ្សព្វផ្សាយតាមលទ្ធភាព និងតាមរូបភាពដែលយើងអាចធ្វើបាន។»។ នេះបើតាមលោក ចំរើន។
 
Camsoc បានដាក់គោលដៅផ្សព្វផ្សាយតាមប្រព័ន្ធសង្គមផ្សេងៗ និងការផ្សព្វផ្សាយជារូបភាព វីឌីអូ ដែលមានឥទ្ធិពលក្នុងការផ្សព្វផ្សាយ។ ចំពោះអទិភាពទី២ គឺការផ្សព្វផ្សាយតាមរយៈការបិទផ្ទាំងរូបភាពផ្សេងៗ។ 
 
គិតត្រឹមថ្ងៃទី១០ ខែមិថុនានេះ នៅសល់៣៣០ថ្ងៃទៀត កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ដោយពិធីបើកកម្មវិធី នឹងធ្វើនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣៕
 

Tag:
 កីឡា
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com